វេទិកាបូអាវ (Bo Ao) ដែលបានធ្វើឡើងនៅទីក្រុងបូអាវ ខេត្ត ហៃណានប្រទេសចិន កាលពីថ្ងៃទី២៤ខែមិនា បានគាំទ្រ និងជំរុញអោយប្រទេសក្នុងអាស៊ីជាមិត្តល្អជាមួយប្រទេសជិតខាងផងគ្នា ដោយមិនរើសអើងឬប្រកាន់ទៅលើកម្រិតនៃការរីកចម្រើន ហើយរួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពក្នុងតំបន់ សហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការរីកចម្រើនដែលជាគន្លឺះដ៏សំខាន់នៃការរីកចម្រើនរបស់អាស៊ីទាំងមូល ដែលជាគន្លឺះនៃការលូតលាស់សេដ្ឋកិច្ចពិភពលោកផងដែរ។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុនសែនបានឪ្យដឹងថាលទ្ឋផលចុងក្រោយនៃវេទិកាបូអាវ (Bo Ao) នៅទីក្រុងបូអាវ ខេត្ត ហៃណាន កាលពីថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦ ដែលពិភាក្សាលើប្រធានបទ អនាគតអាស៊ី: សក្តានុពលថ្មី និង ចក្ខុវិស័យថ្មី ដែលមានប្រមុខដឹកនាំនិងតំណាងប្រទេស ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាង ២០០០ ដែលមកពី ៦០ ប្រទេសគឺបានលើកទឹកចិត្ត គាំទ្រ និងជំរុញដល់ប្រទេសទាំងអស់ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ដែលក្នុងនោះគឺរួមមាន មុខរបរនិងការងារ ការសិក្សាអប់រំ ការថែទាំសុខភាព ការថែទាំសុខភាពមនុស្សចាស់ជរា និងជម្រកស្នាក់នៅ ។

ទន្ទឹមនឹងនោះ អង្គប្រជុំក៏មានការពិភាក្សាលើ ម៉ាក្រូសេដ្ឋកិច្ច នយោបាយ សហគ្រិនភាព បច្ចេកវិទ្យាអិនថឺណិត សុខុមាលភាពសាធារណៈ និង វប្បធម៌ជាដើម។

អង្គប្រជុំក៏បានគាំទ្រ និងជំរុញអោយប្រទេសក្នុងអាស៊ីជាមិត្តល្អជាមួយប្រទេសជិតខាងផងគ្នា ដោយមិនរើសអើងឬប្រកាន់ទៅលើកម្រិតនៃការរីកចម្រើន ហើយរួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពក្នុងតំបន់ សហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការរីកចម្រើនដែលជាគន្លឺះដ៏សំខាន់នៃការរីកចម្រើនរបស់អាស៊ីទាំងមូល ដែលជាគន្លឺះនៃការលូតលាស់សេដ្ឋកិច្ចពិភពលោកផងដែរ។

វេទិកាបូអាវ គឺបានជួយជំរុញកម្ពុជាឆ្ពោះទៅរកការរីកចម្រើព្រមគ្នាជាមួយបណ្តាប្រទេសអាស៊ាននានាដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរទូទាំងប្រទេស។

ប្រភពហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុនសែនបន្តថាកិច្ចការទាំងអស់នេះសម្រេចទៅបាន ព្រោះកម្ពុជាមានសន្តិភាព និងមានប្រមុខដឹកនាំដែលមានសមត្ថភាព ដូចជា សម្តេច ហ៊ុន សែន ដែលចង់បានកម្ពុជារីកលូតលាស់ខ្ពស់មុខមាត់ដូចបណ្តាប្រទេសនានាលើពិភពលោក៕

វេទិកាបូអាវ ជំរុញ ប្រទេស អាស៊ីជាមិត្តល្អ ដោយមិនរើសអើង ទៅលើកម្រិតនៃការរីកចម្រើន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់