វៀតណាមសន្យាផ្តល់អគាររដ្ឋបាលតម្លៃ២៥លានដុល្លារដល់រដ្ឋសភាកម្ពុជា

238

សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​សន្យា​ផ្តល់​អគារ​រដ្ឋ​បាល ដែល​មាន​តម្លៃប្រមាណ២៥លាន​ដុល្លារ​អាមេរិច ដល់​រដ្ឋសភា​កម្ពុជា ដើម្បីជាអនុស្សាវរីយ៍​ ​ក្នុង​​ទំនាក់​ទំនង​ជា​មួយប្រទេសកម្ពុជា។

ការប្រកាសផ្តល់អគាររដ្ឋបាលនេះ ធ្វើឡើរវាងអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅក្នុងជំនួបសំណេះសំណាលនៅរសៀលថ្ងៃទី២០កក្កដាកន្លងទៅនេះ។

81

ជំនួយ​ការសម្ដេច ហេង សំរិន លោក សន​ សារ៉ាណា បាន​ឲ្យអ្នក​សារព័ត៌មាន​ដឹង​ថា អគារថ្មី ​ដែល​មាន​តម្លៃ​២៥​លាន​ដុល្លារ​​ ត្រូវបាន​រដ្ឋាភិបាល​​វៀតណាម ផ្តល់​ជូន​កម្ពុជា ដើម្បី​ជា​អនុស្សាវរីយ៍ពី​ប្រជា​ជន​វៀ​ត​ណាម​​​ចំពោះ​កម្ពុជា។ ទោះ​ជាយ៉ាង​ណា ​លោក សន​ សារ៉ាណា ​មិន​អាច​បញ្ជាក់​លំអិតពី​អគារ​នោះ​នៅ​ឡើយ​ទេ ដោយ​ថាទុក​ឲ្យ​អ្នកបច្ចេក​ទេស​ភាគី​ទាំងពីពិភាក្សា​គ្នា​ជាមុនសិន​។

មុន​ការ​សន្យា​ ផ្តល់​អគាររដ្ឋ​បាល​ពី​វៀតណាម​នេះ កាលពី​ឆ្នាំ​មុន រដ្ឋាភិបាលចិន ​ក៏ធ្លាប់​បាន​សន្យាថា នឹង​ផ្តល់​អគារ​រដ្ឋ​បាល​ដល់​រដ្ឋសភាកម្ពុជាមួយ​ផង​ដែរ ដែល​អគារ​នោះ​ មាន​តម្លៃ​១៦លាន​ដុល្លារអាមេរិច និង​មាន​កំពស់​១២ជាន់។ ប៉ុន្តែរហូត​មកដល់ពេល​នេះ គេនៅ​មិន​ទាន់​មាន​ព័ត៌មាន​យ៉ាង​ណា ​ពី​អគារ​រដ្ឋ​បាល​ ដែល​រដ្ឋាភិបាលចិន​សន្យាផ្តល់​ជូន​នៅ​ឡើយ​ទេ។

83

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូជុង កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។ ក្នុងដំណើរទស្សនកិច្ច​នៅ​កម្ពុជារយៈពេលពីរថ្ងៃគឺពីថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០១៧ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​គាល់​ ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និងសម្ដេច​ព្រះ​មហាក្សត្ស  នរោត្តម មុនីនាថ សីហនុ។

បើតាមក្រសួងការបរទេសកម្ពុជា មេដឹកនាំវៀតណាម នឹងជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងចុះហេត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងឯកសារមួយចំនួនទៀត៕

86

87

85

banner