ស្នាមផ្លែគឺជាស្លាកស្នាមមួយដែលបានបន្សល់ទុកនៅលើស្បែករបស់អ្នក បន្ទាប់ពីស្បែករបស់លោក អ្នកទទូលរងនូវរបួសដោយប្រការណាមូយ ។ ជាទូទៅ ការព្យាបាលស្នាមផ្លែនេះ នៅតាមហាងកែ សម្ផស្សមួយចំនួនមានតម្លៃថ្លៃ ។ ប៉ុន្តែ វិធីសាស្រ្តខាងក្រោមនេះ អាចជូយលុបបំបាត់ស្នាមផ្លែពីស្បែក របស់អ្នកបានដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។

១.ទឹកឃ្មុំ

យកទឹកឃ្មុំសុទ្ធមកលាបលើស្នាមផ្លែរបស់អ្នក ពីរដងក្នុងមួយថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនិងទទួលបានលទ្ធផល។

២.ម្សៅសូដា

លាយម្សៅសូដាមួយស្លាបព្រាកាហ្វេ ជាមួយទឹកអុកស៊ីសែនបីស្លាបព្រាកាហ្វេ ហើយថែមទឹកធម្មតា បន្តិចឲ្យវាខាប់។ យកវាមកលាបលើស្នាមផ្លែរបស់អ្នក បី ឬបួនដងក្នុងមួយថ្ងៃ។ ពេលលាបត្រូវយក សំឡីមករុំវាឲ្យជិតហើយទុកពី 15 ទៅ 20 នាទី។ អ្នកនិងទទួលបានលទ្ធផលក្នុងរយៈពេល ពីរ ឬ បី សប្តាហ៍។

៣.ខ្ទឹមស​

យកខ្ទឹមស មកបុកឲ្យម៉ត់ឲ្យវាមានទឹក ហើយយកទឹកនោះមកលាបលើស្នាមផ្លែរបស់អ្នក ទុករយៈ ពេលពី 10 ទៅ 15​នាទី។

៤.ទឹកផ្កាកូលាប និង​ដើមច័ន្ទន៍

យកម្សៅឈើច័ន្ទន៍មួយស្លាបព្រាការហ្វេលាយជាមួយនិងទឹកផ្កាកូលាបកូរវាឲ្យខាប់។ លាងស្នាមផ្លែ របស់អ្នកឲ្យស្អាត ជូតឲ្យស្ងួត ហើយយកម្សៅខាប់ខាងលើមកលាបលើស្នាមផ្លែរបស់អ្នក។ អ្នកនិង ទទួលបានលទ្ធផលក្នុងរយៈពេលពីរខែ។

៥.ថ្នាំអាស្ពីរីន

យកថ្នាំអាស្ពីរីនមួយគ្រាប់ហើយពុះវាជា បី ឬ បួនចំណែក ហើយយកមួយចំណែកមកកិនឲ្យម៉ត់ជា ម្សៅលាយជាមួយនិងទឹកបន្តិចហើយលាបវាលើស្នាមផ្លែរបស់អ្នករាងរាល់ថ្ងៃរហូតទាល់តែបាត់ស្នាម។

៦. ប្រទាលកន្ទុយក្រពើ

យកប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្នាមផ្លែរបស់អ្នក ហើយទុកវាពី 15 ទៅ 20 នាទី។លាប ប្រហែលជា បី បួន​ដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។

៧.ទឹកខ្មះផ្លែប៉ោម

យកទឹកខ្មះដែលធ្វើពីផ្លែប៉ោមមកលាបលើស្នាមផ្លែ ហើយទុកវាឲ្យស្ងួតរយៈពេល 15 នាទី។ អ្នកអាច លាបប្រហែលជា បី បួន​ដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។

៨.ក្រូចឆ្មា

យកទឹកក្រូចឆ្មាមកលាបលើស្នាមផ្លែ ហើយទុករយៈពេល 30 នាទី។ អ្នកអាច លាបប្រហែលជា បី បួន​ដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។

៩. ប្រេងផ្កាឡាវេនឌ័

យកប្រេងផ្កាឡាវេនឌ័មកលាបលើស្នាមផ្លែឲ្យបានទៀងទាត់រហូតទាល់តែបាត់ស្នាម។

១០​. ម្សៅ Fuller’s  Earth

លាយម្សៅ Fuller’s  Earth មួយស្លាបព្រាការហ្វេ ជាមួយនិងទឹកក្រូចឆ្មាមួយស្លាបព្រាការហ្វេ ហើយថែម ទឹកផ្កាកូលាបមួយស្លាបព្រាការហ្វេកូរវាឲ្យខាប់ ។ ហើយយកម្សៅខាប់នេះមកលាបលើស្នាមផ្លែរបស់ អ្នកឲ្យបានទៀងទាត់រហូតទាល់តែបាត់ស្នាម៕

អត្ថបទ៖ KHMERPRESS

Screen Shot 2015-05-07 at 9.04.56 AM

 

វិធីលុបបំបាត់ស្នាមផ្លែលើស្បែករបស់អ្នក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់