កូនប្រុសច្បងរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន លោក ហ៊ុន ម៉ាណែត បានលើកឡើងថា​ កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិ អាស៊ានទាំងអស់ សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹងវារីករាលដាល់ កាន់តែធំ។ដែលការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែតបែបធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BloombergTV របស់កាណាដា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BloombergTV របស់កាណាដានៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹង ជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ដោយលោកបណ្ឌិតបានបញ្ជាក់ថា ចំពោះជំហររបស់កម្ពុជានៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ យើងមានទស្សនវិស័យថា ដំណោះ ស្រាយនានា គួរតែឈរលើគោលការណ៍សន្តិភាព និងការយោគ យល់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាដូចអតីតកាល។

កម្ពុជាគាំទ្រ និងលើកទឹកចិត្តឲ្យប្រជាជាតិ អាស៊ានទាំងអស់ សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា មុននឹងវារីករាលដាល់ កាន់តែធំ។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា កម្ពុជាតែងបានអំពាវនាវ ឲ្យគ្រប់គ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងពិភាក្សាដោយបើក ចំហជាមួយគ្នាដើម្បីចៀសវាងការប្រើប្រាស់យោធា ដែលអាច ដុតបញ្ហាឲ្យកាន់តែ ខ្លាំងជាងមុនថែមទៀត។ គោលដៅកម្ពុជាទៅថ្ងៃអនាគតនោះ គឺការរក្សាឲ្យបាននូវសុខសន្តិភាពដែលជារឿង សំខាន់បំផុត ដែលអនុញ្ញាតឲ្យកម្ពុជាទទួលបានភាពរុងរឿង។

ជាមួយគ្នានោះដែរឆ្លើយតបទៅនឹងសំនួរ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ BloombergTV ដែលសួរថា តើអ្វីទៅជាទស្សនវិស័យរបស់ប្រទេសកម្ពុជា? តើលោកចង់ ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសបែបណានៅអាស៊ី?

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកត្តាចំបងៗចំនួន០២គឺ សន្តិភាព និងស្ថេរភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជាដើម្បីការអភិវឌ្ឍន៏ ប្រទេសឱ្យរីកចម្រើនទៅមុខ និងជាការបង្កឱកាស សម្រាប់មនុស្សជំនាន់ក្រោយៗ ដែលចង់ឃើញយើងទាំងអស់គ្នារស់នៅក្នុងការ អភិវឌ្ឍន៏ប្រកបដោយសន្តិភាពនិងស្ថេរភាព។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់នៅលើទឹកដី សហរដ្ឋអាមេរិកជាមួយ ប្រជា ពលរដ្ឋខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៅតាមបណ្តារដ្ឋមួយ ចំនួនរួចមកលោក ហ៊ុន ម៉ាណែតបានដឹកនាំគណៈប្រតិភូ បំពេញទៅទស្សនកិច្ចនៅលើទឹកដីនៃប្រទេសកាណាដាជាបន្ត ទៀត ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរនៅទីនោះ។

 

 

លោក ហ៊ុន ម៉ាណែត ៖ កម្ពុជាគាំទ្រ លើកទឹកចិត្តឲ្យប្រជាជាតិ អាស៊ាន សហការជាមួយចិន ដើម្បីធ្វើការដោះស្រាយ បញ្ហាប្រឈមនានា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់