គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា គឺជាចលនាកីឡា ដែលបម្រើឱ្យជនពិការដោយផ្តោត សំខាន់ទៅលើ​ ការហ្វឹកហាត់ និង ការប្រកួតកីឡាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឲ្យបងប្អូនជនពិការ បានចូលរួមសកម្មភាពកីឡា ទាំងកាយសម្បទា បញ្ញាសម្បទា និង សីលធម៌ ព្រមទាំងលើកទឹកចិត្តឲ្យចូលរួមចែករំលែកបទពិសោធន៍ រវាងកីឡាករ កីឡាការិនី ដទៃទៀត នៅក្នុងសហគមន៍ រួមទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផងដែរ។ នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាលោក វង សូតដែលមានតួនាទីជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាផង នោះបាន ថាគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា គឺជាចលនាកីឡា ដែលបម្រើឱ្យជនពិការដោយផ្តោត សំខាន់ទៅលើ ការហ្វឹកហាត់ និង ការប្រកួតកីឡាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឲ្យបងប្អូនជនពិការ បានចូលរួមសកម្មភាពកីឡា ទាំងកាយសម្បទា បញ្ញាសម្បទា និង សីលធម៌ ព្រមទាំងលើកទឹកចិត្តឲ្យចូលរួមចែករំលែកបទពិសោធន៍ រវាងកីឡាករ កីឡាការិនី ដទៃទៀត នៅក្នុងសហគមន៍ រួមទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផងដែរ។

ក្នុងដែរលោក បន្តថា កីឡាពុំត្រឹមនាំមកនូវសុខភាព និងធ្វើឲ្យកាយសម្បទារឹងមាំប៉ុណ្ណោះទេ តែកីឡាអាចផ្តល់សាមគ្គីភាព យ៉ាងទូលំទូលាយ ជាមួយមនុស្សទូទៅ មិនថាពូជសាសន៍ណាក៏ដោយ ពិសេសផ្តល់ក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅដែលបងប្អូនជនពិការ អាចយល់ថា ជនពិការ ក៏អាចមានលទ្ធភាពដូចជនដទៃទៀតដែរ។

ជាមួយគ្នានេះលោក ថ្លែងឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ ឆ្នាំ២០១៥ កីឡាករ កីឡាការិនី ពិការសតិបញ្ញា ជ័យលាភីកម្ពុជា បានចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ជាលក្ខណៈអន្តរជាតិ ចំនួន ០៥លើក ទទួលបានមេដាយសរុបចំនួន ២៥ គ្រឿង ហើយទទួលបានរង្វាន់ជ័យលាភី និងគ្រឿងឥស្សរិយយសពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ៖ មេដាយមាស ចំនួន ០៣ គ្រឿង, ប្រាក់ ចំនួន ១៨ គ្រឿង និងសំរិទ្ធ ចំនួន ០៤ គ្រឿង។

ពាក់ព័ន្ធពិការភាពនេះ លោក វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសមាហរណកម្ម ជនពិការទៅក្នុងសង្គម ដោយមិនឲ្យពួកគេរស់នៅដាច់ដោយឡែក ឬឃ្លាតឆ្ងាយពីសង្គមនោះឡើយ។ លោកបានថ្លែងយ៉ាងដូច្នេះថា « រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជម្រុញការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ដោយបង្កឱកាសឲ្យបងប្អូនជនពិការ កាន់តែទទួលបានតម្រូងការចាំបាច់នានាដូចជាមនុស្សទូទៅដែរ។ ជាពិសេសធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់បងប្អូនពិការ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធទទួលបានការអប់រំ សិទ្ធិធ្វើការងារ និងសិទ្ធិចេញចូលតាមទីសាធារណៈនានា។ល។ គឺផ្តល់ឱកាសឲ្យបងប្អូនពិការបានចូលរួមពេញលេញ និងស្មើភាពនៅក្នុងសង្គម សំដៅកសាងសង្គមមួយសម្រាប់ទាំងអស់គ្នា សង្គមមួយគ្មានឧបសគ្គ គ្មានការរើសអើង សង្គមមួយដែលផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន»។

សូមបញ្ជាក់ថាលើក ឡើងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាលោក វង សូតដូច្នេះបានធ្វើឡើង នៅក្នុង មហាសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នាទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក វងសូត៖ស្ប៉េស្យាល់ អូឡាំពិក​កម្ពុជាជាចលនាកីឡាបម្រើឱ្យជនពិការ ក្នុងគោលបំណង​ឲ្យមាន ការចូលរួមសកម្មភាពកីឡានៅក្នុង សហគមន៍ទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់