(ភ្នំពេញ)៖ លោក ប៉ាន់ ខែមប៊ុនថន នាយកប្រតិបត្តិសម័្ពន្ធយុវជនស្រឡាញ់សន្តិភាព (អតីតសម្ព័ន្ធសេនានាគ) បានប្រកាសត្រៀម​ដឹកនាំបងប្អូន​ប្រជាពលរដ្ឋ យុវជន និស្សិតចំនួន​៥០០០នាក់​ ដើម្បីហែញត្តិគាំទ្រ សកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាពិសេសចំពោះការមានចំណាត់ការទៅលើមន្រ្តី សង្គមស៊ីវិល។

​ប្រភព​ស្និទ្ធ​នឹង​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ (​អតីត​ក្រុម​សម្ព័ន្ធ​សេនា​នាគ​)​ និង​ជា​ជំនួយការ​របស់សម្តេចហ៊ុន​ សែន​​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដឹកនាំបងប្អូនប្រជាពលរដ្ឋ យុវជន និស្សិតចំនួន៥០០០នាក់ ដង្ហែ​ញត្តិ​គាំទ្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​ ដែលមាន​លោកឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​ ​បាន​ចាត់ការ​កសាង​សំណុំរឿង​យ៉ាង​ក្តៅ​គគុក​ ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥​នាក់​ ឲ្យ​ជាប់ពន្ធនាគារ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

គម្រោងការប្រកាសដឹកនាំកម្លាំងមហាជន៥០០០នាក់ របស់សម័្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានលោក ជុំ កុសល ជាប្រធានកិត្តិយស និងលោក ប៉ាន់ ខែមប៊ុនថន នាយកប្រតិបត្តិ បន្ទាប់ពីមានតំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តីមួយចំនួន បានប្រកាសថា ពួកគេមានគ្នាប្រមាណ២ពាន់នាក់ (តំណាង៥២០៩​នាក់​) នឹងដង្ហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ ​(ACU)​ នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ  ដើម្បីទាមទារឱ្យអង្គភាពនេះ បញ្ឈប់ការចោទប្រកាន់លើមន្រ្តីសង្គមស៊ីវិល។

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ តំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាល រាជធានីភ្នំពេញ សុំដង្ហែញត្តិ ទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង៩ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួម ប្រមាណជា២ពាន់នាក់ ដើម្បី​ស្នើ​សុំឲ្យ​ ACU​ ​បញ្ឈប់​ការ​គំរាមកំហែង​ ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ​។

យ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយប្រជាពលរដ្ឋ យុវជន និងស្ត្រី ខាងលើ ហែរញត្តិដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ នោះទេ ដោយបញ្ជាក់ថា ក្នុងករណីមានការជួបជុំគ្នា ដង្ហែក្បួនតាមដងផ្លូវសាធារណៈ ឬអនុវត្តផ្ទុយពីអង្គប្រជុំដែលបណ្តាលអោយប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

 

លោក ប៉ាន់ ខែមប៊ុនថន ប្រកាសត្រៀមដឹកនាំប្រជាពលរដ្ឋ៥០០០នាក់ ហែញត្តិគាំទ្រចំណាត់ការរបស់ACU

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់