(ភ្នំពេញ)៖ អតីតឧបនាយករដ្ឋមន្រ្តីលោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុននេះបន្តិច ពាក់នឹងករណីផលិតគ្រឿងញៀន។នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៕

លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់