(​ភ្នំពេញ)៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​សរុប​១០​រូប ​ចុះ​ទៅ​សួរសុខទុក្ខ​តំណាងរាស្ត្រ​និង​សកម្មជន​១៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ព​ន្ធនា​គារ​ព្រៃ​​ស ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែមេ​សា ឆ្នាំ២០១៦​។

​យោង​តាម​ពាក្យសុំ​ចូល​ជួប​សួរសុខទុក្ខ​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ប្រចាំ CNRP ដែល​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្នាក់ដឹកនាំ និងតំណាងរាស្រ្តដែលគ្រោងនឹងចុះសួរសុខទុក្ខសកម្មជន របស់ខ្លួនក្នុង​ព​ន្ធនា​គារ នារសៀលថ្ងៃស្អែកនោះ រួមមាន៖ លោក កឹម សុខា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, លោក ​យ៉ែម បុញ្ញាឬទ្ធិ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, លោក ឡុង រី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ, លោក គង់ បូរ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, លោក ឡុង ប៊ុត្តា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង, លោក លឹម ប៊ុនស៊ីដារ៉េត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត, លោក ជាម ចន្ទនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ, លោក ហេង ដាណារ៉ូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង, លោក ទួន យក់ដា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, និង លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ​តំណាងរាស្ត្រ​និង​សកម្មជន​ទាំង១៥​នាក់ ដែលថ្នាក់ដឹកនាំ និងតំណាងរាស្រ្តរបស់គណបក្ស​សង្គ្រោះ​ជាតិ គ្រោងចុះសួរសុខទុក្ខក្នុងពន្ធនាគារព្រៃស រួមមាន៖ លោក មាជ សុវណ្ណរា, អឿ ណារិត, នាង សុឃុន, សាន គឹមហេង, ស៊ុំ ពុទ្ធី, កែ ឃីម, ទេព ណារិន, អាន បឋម, សាន សីហៈ, អ៊ុក ពេជ្រសំណាង, យន់ គឹមហួរ, រឿន ចត្រា, យា ថុង, និង លោក ហុង សុខហួរ៕

គណបក្សសង្រ្គោះជាតិ ២

លោក កឹម សុខា នឹងដឹកនាំតំណាងរាស្រ្តមួយចំនួន ចុះសួរសុខទុក្ខអ្នកជាប់ឃុំទាំង ១៥នាក់ នៅរសៀលថ្ងៃស្អែក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់