លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រីបាន​ប្រាប់ទៅកាន់​ក្រុមអ្នកសារពត៌មានថាបញ្ហា​សេដ្ឋកិច្ច ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​ជំនួប​ផ្លូវការ​រវាង​សម្តេចហ៊ុន សែន និង​លោក John Kerry រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។ ក្នុងនោះ រដ្ឋាភិបាល​កម្ពុក៏បានស្នើឱ្យសហរដ្ឋអាមេរិក លើកលែងការយកពន្ធ លើទំនិញទូទៅទាំងអស់របស់កម្ពុជា ដើម្បីលើកកម្ពស់បន្ថែម នូវពាណិជ្ជកម្មរវាងប្រទេសពីរផងដែរ។

ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែតបាន​ប្រាប់ទៅកាន់​ក្រុមអ្នកសារពត៌មានថាបន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រយៈពេល​ប្រហែលជា ១​ម៉ោង ក្នុង​ជំនួប​ផ្លូវការ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក John Kerry រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បញ្ហា​សេដ្ឋកិច្ច ជា​រឿង​ ដ៏​សំខាន់ មួយ​ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា ​។នៅ ក្នុងនោះ រដ្ឋាភិបាល​ក​ម្ពុជា ធ្លាប់បាន​ស្នើសុំ​អាមេរិក​ជា​ច្រើនដង​រួចមកហើយ ឲ្យ​អនុគ្រោះ​ដល់​ការ​នាំចូល តាមរយៈ​កូតា​សេរី និង​ពន្ធគយ​សេរី​។ ប៉ុន្តែ​កន្លងមក មិនទាន់​ទទួលបាន​ផល​វិជ្ជមាន​នៅឡើយ​ទេ​។

​លោក អ៊ាង សុផល្លែតបានឲ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាក៏បានស្នើឱ្យសហរដ្ឋអាមេរិក លើកលែងការយកពន្ធ លើទំនិញទូទៅទាំងអស់របស់កម្ពុជា ដើម្បីលើកកម្ពស់បន្ថែម នូវពាណិជ្ជកម្មរវាងប្រទេសពីរ។
​យ៉ាងណាក៏ដោយ លោក​អ៊ាង សុផល្លែត បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋ​ម​ដ​ន្ត្រី​ការបរទេស​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​២៦​មករា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​អាមេរិក​ជាថ្មី​ម្តងទៀត លើ​បញ្ហា​នេះ​។
​ជាការ​ឆ្លើយតប លោក​អ៊ាង​សុផល្លែត​អះអាងថា លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក បាន​សន្យាថា នឹង​យក​សំណើរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ទៅ​ដោះស្រាយ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែ​ប្រសើរ​។ លើសពីនេះ ភាគី​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​អាមេរិក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន ផ្តល់ជំនួយ​បច្ចេកទេស និង​ផ្នែក​សុខាភិបាល​ជាដើម​ដល់​កម្ពុជា​បន្តទៀត​។​
​សូបញ្ជាក់ថាមកទល់​ពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក នៅ​មិនទាន់​ផ្តល់​ការអនុគ្រោះ​ដល់​ការ​នាំចូល​តាមរយៈ​កូតា​សេរី និង​ពន្ធគយ​សេរី ជូន​ដល់​ប្រទេស​ណាមួយ នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​តំបន់​អាស៊ាន​នោះទេ គឺ​មានតែ​ការផ្តល់​ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​សាហា​រ៉ា​អាហ្វ្រិក ហើយ​ត្រូវបាន​ធ្វើឡើង​ក្រោម​កម្មវិធី​មួយ​ឈ្មោះថា “African Growth and Opportunity Act” ដែល​ត្រូវបាន​ចុះហត្ថលេខា​យល់ព្រម ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក Clinton កាលពី​ខែឧសភា ឆ្នាំ​២០០០។

លោកអ៊ាងសុផល្លែត៖សេដ្ឋកិច្ច ជាបញ្ហាសំខាន់ក្នុងកិច្ចពិភាក្សានៅក្នុងជំនួបផ្លូវ ការរវាងសម្តេចហ៊ុន សែន និងលោក John Kerry

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់