បច្ចុប្បន្នមានស្ដ្រីបម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់ម៉ឺននាក់ ហើយបានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ​អប់រំដល់នារី​នៅមូលដ្ឋានឲ្យមាន​ការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទំាសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទំាងមូលដែលនេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអននៅទីស្ដីការក្រសួងអធិការកិច្ច កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងពិធីប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌរ័ និង អនុសញ្ញាស្ដីពីការលប់បំបាត់រាល់ទម្រង់ នៃការរើសអើង​ប្រឆាំងនារីភេទ (ស៊ីដ-CEDAW) និងអនុសាសន៍ ១២ចំណុចរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានលើកឡើងថាបច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់ម៉ឺននាក់ ហើយបានដើរតួនាទី ដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ​អប់រំដល់នារី​នៅមូលដ្ឋានឲ្យមាន​ការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទំាសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទំាងមូល។

លោកស្រីបានទទួលស្គាល់ថា  នារីកម្ពុជា នៅទូទាំងប្រទេស កំពុងបង្កើនសមាជិករបស់ខ្លួន ក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើឲ្យនារីនៅមូលដ្ឋានបានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារៈកិច្ច របស់ខ្លួននៅក្នុងសង្គម និងដើម្បីឈានទៅលប់បំបាត់ចោលទស្សនៈ  ការមើលស្រាលខ្វះជំនឿ ជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងយកអស់លទ្ធភាពចូលរួម​ចំណែកឲ្យបាន​ទូលំទូលាយ  ក្នុងការសម្រេចឲ្យបាននូវផែនការទំាងឡាយ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយគោរព និង អនុវត្ដទៅតាមអនុសញ្ញា(ស៊ីដ-CEDAW)។

ជាមួយគ្នានោះលោកស្រីឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។  ជាមួយនេះសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ​បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់​ទុកស្ត្រីជាត្បូង ពេជ្រ  ដ៏មានតម្លៃមិន​អាច​កាត់ថ្លៃបាន។

លោកស្រី ម៉ែនសំអនបន្តទៀតថាកន្លងមកក៏ដូចបច្ចុប្បន្ន សម្តេច ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ តែងតែផ្តល់ជំ​នួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

លោកស្រីម៉ែនសំអន៖ ស្រ្តីបានដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយ ពីការថែទំាសុខភាពចូលរួមលើកកម្ពស់សីលធម៌សង្គម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់