នៅថ្ងៃទី២៧ខែមេសា មហាសេដ្ឋីដូណាលត្រាំទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនៅរដ្ឋចំនួន៥នៅអាមេរិក ក្នុងនោះមានរដ្ឋ Pennsylvania, Connecticut, Delaware, Rhode Island និងរដ្ឋ Maryland
ជាមួយនិងជ័យជំនៈនោះលោកត្រាំកាន់តែចូលដល់គៀកតំណែងតំណាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
ក្នុងពេលជាមួយគ្នានេះគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារីគ្លីនតុនទទួលបានសម្លេងគាំទ្រខ្ពស់នៅក្នុងរដ្ឋខាងលើ។ ទាំងនោះហើយលោកស្រីគ្លីនតុនអាចនឹងក្លាយជាតំណាងរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត។
ពលរដ្ឋអាមេរិកក៏បង្ហាញក្តីសង្ឃឹមថា ប្រទេសមហាអំណាចទីមួយនៅលើពិភពលោកនឹងមាន ប្រធានាធិបតីជាស្ត្រី ក្នុងការដឹកនាំអាមេរិកនិងពិភពលោកទាំងមូល។ជាមួយនិងបទពិសោធន៍នៅក្នុងការដឹកនាំ តាំងពីលោកស្រីនៅជាភរិយាប្រធានាធិបតី២អាណាត្តិ នៅកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានបំបែកឯកទត្តកម្មជារដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចក្រៅប្រទេសច្រើនបំផុត ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាមេរិកទាំងអស់។ ដូច្នេះលោកស្រីមានសង្ឃឹមខ្ពស់នៅក្នុងការយកឈ្នះលើបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលមានលោកត្រាំកំពុងតែនាំមុខ។
អ្វីដែលគួរឲ្យគត់សម្គាល់នោះប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោតប្រធានាធិបតីអាមេរិកលោកស្រីនឹងជ្រើសរើសគណៈរដ្ឋមន្ត្រីបម្រើការនៅក្នុងជួររដ្ឋាភិបាលថ្មី ដែលមានស្ត្រីរហូតដល់៥០ភាគរយ។ លោកស្រីមានគម្រោងបង្កើតរដ្ឋាភិបាលដែលមាន មន្ត្រីរដ្ឋាភិបាលជាស្ត្រីដឹកនាំដល់ទៅពាក់កណ្តាលឯណោះ។
លោកស្រីគ្លីនតុនបញ្ជាក់នៅក្នុងបទ សម្ភាសន៍មួយថា លោកស្រីនឹងធ្វើឲ្យមានតុល្យភាពនៅក្នុងជួរដឹកនាំរដ្ឋដោយសារតែនៅអាមេរិកនាពេលនេះបុរសនិងស្ត្រី មាន៥០ភាគរយដូចគ្នា។
កន្លងមកលោកស្រីគ្លីនតុនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋញូវយ៉កដែល ជារដ្ឋសំខាន់មួយ ដើម្បីក្លាយទៅជាបេក្ខភាព ប្រធានាធិបតីពេញលេញសម្រាប់ប្រកួតប្រជែងជាមួយគណបក្សសាធារណរដ្ឋដែលមានមហាសេដ្ឋីដូណាល់ ត្រាំ កំពុងតែនាំ មុខផងដែរ។
គួបញ្ជាក់ថាការបោះឆ្នោតនៅអាមេរិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ហើយតាមការស្ទង់មតិឲ្យដឹងថា គណបក្សលោក ស្រីហ៊ីលឡារី គ្លីនតុន ទទួលបានការគោរព ស្រឡាញ់ជាងបេក្ខភាពមកពីគណបក្ស សាធារណរដ្ឋ ទាំងនោះហើយការដែលលោកស្រីក្លាយជាប្រធានាធិបតីស្រីនៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងកណ្តាប់ដៃលោកស្រីគ្លីន៕

លោកស្រីគ្លីនតុន និង លោកត្រាំ ទទួលបានជ័យជំនៈ ក្នុងការបោះឆ្នោតនៅរដ្ឋចំនួន៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់