ក្រោយពីប្រមុខរាជរដ្ឋាភិបាលសម្រេចផ្លាស់ពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូនក្នុងពេលឆាប់ៗខាងមុខនេះលោ​កទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុលបានប្តេជ្ញាថា លោកនឹងប្រឹងប្រែងឪ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីធ្វើកំណែទម្រង់នៅក្នុងក្រសួងសាធា រណការ និង ដឹកជញ្ជូន ជាពិសេសការវិស័យដឹកជញ្ជូន និងការផ្តល់សេវាធ្វើស្លាកលេខ ប័ណ្ណបើកបរ ក៏ដូចជាការសាងសង់ផ្លូវ និង ស្តារឡើងវិញផ្លូវដែកជាដើម។ដែលការថ្លែងរបស់លោកបែបនេះក្រោយបញ្ចប់សិក្ខាសាលានៅវិទ្យាស្ថានបច្ចេក វិទ្យា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។

ថ្លែង ក្រោយបញ្ចប់សិក្ខាសាលានៅវិទ្យាស្ថានបច្ចេក វិទ្យា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុលបានថ្លែងទៅកាន់អ្នកសារពត៌មានថាលោកបានប្តេជ្ញាថា លោកនឹងប្រឹងប្រែងឲ្យសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីធ្វើកំណែទម្រង់នៅក្នុងក្រសួងសាធារណការ និង ដឹកជញ្ជូន ជាពិសេសការវិស័យដឹកជញ្ជូន និងការផ្តល់សេវាធ្វើស្លាកលេខ ប័ណ្ណបើកបរ ក៏ដូចជាការសាងសង់ផ្លូវ និង ស្តារឡើងវិញផ្លូវដែកជាដើម។

ដោយលោក បានថ្លែងបញ្ជាក់ថា ការដែលលោកត្រលប់ទៅ កាន់ក្រសួងសាធារណការ និង ដឹកជញ្ជូនក្នុងពេលឆាប់ៗខាងមុខនេះគឺ ដើម្បីជួយធ្វើម៉េចឲ្យការផ្តល់សេវាឲ្យបានល្អ កសាងផ្លូវផ្នល់ ហេដ្ឋារចនា សម្ព័ន្ធឲ្យបានល្អ រៀបចំធ្វើយ៉ាងណាឲ្យប្រព័ន្ធដឹកជញ្ជូនយើងនេះមានតម្លៃទាបជាងមុន ដើម្បីយើងអាចប្រកួតប្រជែង ងាយស្រួល  ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាការនាំភ្ញៀវទេសចរជាដើម ធ្វើម៉េចឲ្យមានតម្លៃទាប អាច ប្រកួតប្រជែងជាមួយគេបាន។

លោកបន្តថា នេះជាកិច្ចការមួយ ដែលលោកត្រៀម និងប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពរបស់លោក អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីកែទម្រង់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យបានជោគជ័យសម្រាប់ជាតិមាតុភូមិ។

តែបើទោះជាលោកត្រូវផ្លាស់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនក្តីក៏ដោយ លោក ស៊ុន ចាន់ថុល ប្រកាសថា លោកនៅតែត្រៀមខ្លួនជា និច្ចក្នុងការជួយការងារក្រសួងពាណិជ្ជកម្ម ប្រសិនបើលោករដ្ឋមន្រ្តីថ្មីត្រូវការលោកជួយនោះ។

សូមជម្រាបដែរថាការប្តេជ្ញារបស់លោក បែបនេះបានធ្វើឡើងបន្ទាប់ពីសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្លាស់ប្តូររូបលោកពីក្រសួងពា ណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូនក្នុងពេលឆាប់ៗខាងមុខនេះ។ សំណើផ្លាស់ប្តូរត្រូវបានសម្តេច ផ្ញើទៅ រដ្ឋសភារួចហើយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ហើយគ្រោងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ។

 

លោកស៊ុន ចាន់ថុល ៖ប្តេជ្ញា ប្រឹងប្រែងឪ្យអស់ពីសមត្ថភាព ដើម្បីធ្វើកំណែទម្រង់នៅក្នុងក្រសួងសាធារណការ និង ដឹកជញ្ជូន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់