ប្រធានគណបក្សអំណាចខ្មែរលោកសួន សេរីរដ្ឋា នៅថ្ងៃទី២ខែមីនាឆ្នាំ២០១៦នេះ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ប្រទេសកម្ពុជា រលាយតាំងពីធំ នៅសល់តូចប៉ុណ្ណឹង ហើយធ្លាក់ចុះ ងើបក្បាលមិនរួចពីការឈ្លានពានរបស់វៀតណាម គឺដោយសារមានមេដឹកនាំ ល្មោភស្រីញី ដែលយកពេលវេលាបម្រើជាតិ និងយកលុយជាតិ ទៅបំផ្លាញ ទៅដេកដើរលេងសប្បាយជាមួយស្រីញី។ការលើកឡើងរបស់លោកសួន សេរីរដ្ឋាបែបនេះគឺបន្ទាប់ពី មានករណីបែកធ្លាយរឿងអាស្រូវផ្លូវភេទរបស់បុរសម្នាក់ដែលគេសង្ស័យថាជាសម្លេងលោកកឹម សុខា ប្រធានស្តីពីគណបក្សសង្គ្រោះជាតិនិងមនុស្សស្រីម្នាក់ដែលឈ្មោះស្រីមុំ។

លោកសួន សេរីរដ្ឋា បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា ករណីបែកធ្លាយរឿងអាស្រូវផ្លូវភេទ ទំនាក់ទំនងស្រីញី របស់ កឹម សុខា នាពេលនេះយើងកុំអាលនិយាយពីច្បាប់ ដែលចែងពីបទល្មើសលួចថតសំឡេង ។ តែពេលនេះយើងសួរថា តើអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ទទួលយកការពិតថា សំឡេងនិយាយជាមួយស្រីក្មេងនោះ វាពិតជាសំឡេងរបស់ កឹម សុខា ឬអត់ ? ហើយបើវាពិត យើងសួរបន្តទៀតថា ក្នុងនាមជាពលរដ្ឋអ្នកគាំទ្រដែលប្រកាសស្អប់ខ្ពើមអំពើរអយុត្តិធម៌ក្នុងសង្គមនេះ តើយើងចង់បានមេដឹកនាំល្មោភស្រី ល្មោភកាមតណ្ហា ក្បត់ប្រពន្ធកូន ហើយយកឋានៈ បុណ្យសក្តិដើរទាក់ទងស្រីញី បបួលស្រីក្មេងដើរលេងនៅក្រៅប្រទេស ហើយសាសងសំដីគ្នា ដោយប្រើពាក្យបាតផ្សា របៀបពួកពាលបាតសង្គម ព្រាននារីបែបហ្នឹងដែឬទេ ?

ចំពោះខ្ញុំ គឺមិនថាជាមេដឹកនាំនយោបាយ ឬអ្នកនយោបាយមកពី គណបក្សណាទេ ពួកគេត្រូវតែជាមនុស្សដែលមានសីលធម៌ មានគុណធម៌ និងមានភាពស្មោះត្រង់ចំពោះក្រុមគ្រួសារ ។ ព្រោះបើសូម្បី ប្រពន្ធកូន និងគ្រួសារខ្លួនឯង ខ្លួនមិនស្រលាញ់ មិនស្មោះត្រង់ផង ជឿថា មេដឹកនាំ និងអ្នកបយោបាយ រូបនោះស្រលាញ់ពលរដ្ឋ ស្រលាញ់យ៉ាងដូចម្តេចទៅ ? ប្រទេសយើងរលាយតាំងពីធំ នៅសល់តូចប៉ុណ្ណឹង ហើយធ្លាក់ចុះ ងើបក្បាលមិនរួចពីការឈ្លានពានរបស់វៀតណាម គឺដោយសារយើងមានមេដឹកនាំ ល្មោភស្រីញី ដែលយកពេលវេលាបម្រើជាតិ និងយកលុយជាតិ ទៅបំផ្លាញ ទៅដេកដើរលេងសប្បាយជាមួយស្រីញីបែបហ្នឹង ។

ពិសេសប្អូនស្រី និងស្ត្រី អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ទាំងអស់សូមកុំហារឡើងដៀលស្តី ក្មេងស្រីដែលចាញ់បោកការលួងលោមរបស់ កឹម សុខា នោះថានាងជា ស្រីសំផឹង ដែលប្រមាថធ្ងន់ធ្ងរដល់នាងបែបនេះ ។ ទោះបើនាងជាសំផឹង ក៏នៅតែអ្នកដែលទៅរកសំផឹងនោះ វាថោកទាបដែរ ក្នុងពេលដែលខ្លួន មានប្រពន្ធកូន និងជាមេដឹកនាំនយោបាយម្នាក់នោះ ។

លោកសួន សេរីរដ្ឋា ចំអកឲ្យលោកកឹម សុខា ករណីបែកធ្លាយរឿងអាស្រូវផ្លូវភេទ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់