ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរលោក សួន សេរីរដ្ឋា បានចាត់ទុកការសម្រេចតម្កល់បណ្តឹងរបស់លោកដែលបានប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ពីបទបរិហារកេរ្តិ៍ លើគណបក្សរបស់លោកជារឿងអយុត្តិធម៌សម្រាប់គណបក្សរបស់លោក។នេះជាការលើកឡើងរបស់លោកសួន សេរីរដ្ឋានៅលើបណ្តាញសង្គម Facebook

នៅលើបណ្តាញសង្គម Facebook លោក សួន សេរីរដ្ឋាបានលើកឡើង ថា « អំពើរអយុត្តិធម៌មួយទៀតហើយ ដែលតុលាការ បានបង្កើនឡើងនៅក្នុងស្ថាប័ន មួយនេះ ។ លោកសួនសួន សេរីរដ្ឋាបន្តថានេះបញ្ជាក់ថា តុលាការនេះ គឺជាស្នំនយោបាយរបស់ អ្នកកាន់អំណាច ដែលចាំតែពួកអ្នកមានអំណាចក្នុង គណបក្សប្រជាជន បញ្ជាឲ្យ ធ្វើបាបអ្នកប្រឆាំងប៉ុណ្ណោះ។

លោកបន្តទៀតថាពេលដែល គណបក្សអំណាចខ្មែរ ប្រើច្បាប់ដូចគ្នានេះ ប្តឹងបកវិញ គឺតុលាការនេះមិនហ៊ាន កាត់ក្តីឲ្យនោះទេ ។ គណបក្សអំណាចខ្មែរ នឹងប្រើសិទ្ធិដែលមានក្នុងច្បាប់បន្តប្តឹងឧទ្ធរណ៍។

គួបញ្ជាក់ថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទ«បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួប ជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ។

ទាក់ទិននឹងការលើកឡើងនេះដែរត្រូវបានមេធាវីការពារក្តីឱ្យឧ​បនាយករដ្ឋមន្រ្តី ហោ ណាំហុងនាពេលកន្លងមកនេះ បានអះអាង ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ។

សូមបញ្ជាក់ដែរថាការលើកឡើងរបស់លោក សួន សេរីរដ្ឋាដែលថាតុលាមានភាពអយុត្តិធម៌មកលើគណបក្សរបស់លោកនេះពាក់ព័ន្ធនិងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦បានច្រានចោល ឥតចាត់ការលើបណ្តឹងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ពីបទបរិហារកេរ្តិ៍ លើគណបក្សរបស់លោក។

ដែលការការសម្រេចតម្កល់ទុកឥតចាត់ការលើបណ្តឹងនេះ បានធ្វើឡើងដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។

li khet Chun dom neng

 

លោកសួន សេរីរដ្ឋាចាត់ទុកការសម្រេចតម្កល់ បណ្តឹងរបស់លោកជារឿងអយុត្តិធម៌ សម្រាប់ បក្សរបស់លោក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់