ប្រធានគណបក្សអំណាចខ្មែរលោកសួនសិរីរដ្ឋានៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៦បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថាមេដឹកនាំនយោបាយ ៣ ប្រភេទ ដែលធ្វើឲ្យប្រទេសខ្មែរ រលាយអស់ទឹកដី ប្រទេសរួមតូច ងើបមុខមិនរួចរហូតដល់រាល់ថ្ងៃដោយអ្នកទាំងនោះ ប្រកាន់នូវអាកប្បកិរិយារួមមាន៖

១) មេដឹកនាំដែលសាហាវសុខចិត្តលក់ក្បាលបម្រើយួនហ៊ានសម្លាប់ជាតិសាសន៍ឯងដើម្បីការពារអំណាចផ្ទាល់ខ្លួន
២) មេដឹកនាំដែលកំសាក ចូលចិត្តរត់ចោលអ្នកគាំទ្រពេលសត្រូវ គេវាយធ្វើបាប សម្លាប់អ្នកគាំទ្រ ដោយយកសុខតែឯង និងក្រុមគ្រួសារនៅបរទេស
៣) មេដឹកនាំល្មោភស្រីដែលយកប្រពន្ធយួន ឆ្កួតវង្វេងនិង តណ្ហា ស្រា ល្បែង ស្រីក្មេង គ្មានលោះថ្ងៃ យកលុយផ្គាប់ចិត្តស្រី យកដីផ្គាប់ចិត្តប្រពន្ធយួន ។

ប្រធានបក្សរូបនេះបន្ថែមថាមេដឹកនាំនយោបាយទាំង ៣ ប្រភេទ ដូចបានរៀបរាប់ខាងលើនេះ គឺជាក្រុមមនុស្សចង្រៃក្នុងសង្គមជាតិខ្មែរ ហើយបើបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរ ភាគច្រើននៅតែមិនភ្ញាក់រលឹក មិនព្រមទទួលយកការពិត និងនៅតែបន្តគាំទ្រ ទទួលយកមេដឹកនាំបែប ៣ ប្រភេទខាងលើនេះទៀតនោះ មិនយូទេទឹកដីនេះ ជនជាតិនេះ នឹងក្លាយជាចម្ប៉ាទី ២ ៕

 

លោកសួន សិរីរដ្ឋា លើកឡើងពីអ្នក នយោបាយ ៣ ប្រភេទ ដែលធ្វើឲ្យប្រទេសខ្មែរ រលាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់