លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា តំណាងរាស្ត្របីររូបរបស់កម្ពុជា ក្នុងនោះរួមមានទាំងលោកស្រីជូ ឡុងស៊ូម៉ូរា ដែលត្រូវជាភរិយាលោក ត្រូវបានជាប់ឆ្នោតជាប្រធាននិងសមាជិកនៃសហភាពអន្តរសភាដែលហៅកាត់ថា IPU ។តំណាងរាស្ត្រដែលជាប់ឆ្នោតទំាងបីររូបនោះរួមមាន លោកស្រី ជូ ឡូងសូមូរ៉ា, លោក ហ៊ុន ម៉ានី, លោកស្រី ឡោ ខេង។លោកស្រី ជូ ឡូងសូមូរ៉ា, លោក ហ៊ុន ម៉ានី, លោកស្រី ឡោ ខេង។នេះបើយោងតាមហ្វេសប៊ុករបស់សម រង្ស៊ី។

បើតាមសំណេររបស់លោកសម រង្ស៊ី បានឲ្យដឹងទៀតថា នៅក្នុងសន្និបាតទី១៣៤ នៃសហភាពអន្តរសភា ដែលកំពុងតែប្រជុំនៅទីក្រុង Lusaka ប្រទេស Zambia ពីថ្ងៃទី១៩ ដល់២៤ មីនា ២០១៦ តំណាងរាស្ត្រមកពីប្រទេសកម្ពុជា គឺលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានអង្គសន្និបាតតំណាងឲ្យ១៧០ប្រទេស បោះឆ្នោតថ្ងៃនេះ ឲ្យជាប់ជាប្រធានគណៈកម្មការ IPU ទទួលបន្ទុកអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។លោកសម រង្ស៊ី បានបញ្ជាក់ទៀតថា ថ្មីៗនេះមានតំណាងរាស្ត្រខ្មែរ២ រូបទៀត ដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំក្នុង IPU គឺ លោកស្រី ឡោ ខេង តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាសមាជិកា គណៈកម្មការ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាល វេទិកាតំណាងរាស្ត្រវ័យក្មេងជាដើម។

លោកសម រង្ស៊ី បង្ហាញពីតំណាងរាស្ត្រខ្មែរបីររូបដែលជាប់ឆ្នោតជាប្រធាននិងសមាជិក IPU

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់