ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក​សម រង្ស៊ី ដែល​កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេសគណបក្ស​សង្គ្រោះ​ជាតិ មាន​ទំនុក​ចិត្តច្រើន​លើគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតដែលកាត់ថា ​គ​.​ជ​.​ប​។ដោយលោកថា​ គ​.​ជ​.​ប​.ពេលនេះមាន​សមាសភាពចំនួន​៩​នាក់ ដោយ​៤​នាក់ ជ្រើសតាំង​ដោយគណបក្ស​ប្រជាជន​កម្ពុជា និង​៤​នាក់​ទៀតជ្រើសតាំង​ដោយគណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់ទៀតជា​មន្ត្រី​សង្គម​ស៊ីវិល ជ្រើសតាំង​ដោយ​គណបក្ស​ទាំងពីរ​។​លោកសមរង្សីថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥កុម្ភះឆ្នាំ២០១៦។


ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីកាលពីថ្ងៃទី០៥កុម្ភះឆ្នាំ២០១៦លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបាន​ថ្លែង ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ទំនុក​ចិត្តច្រើន​លើគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។​
​ដោយលោកបញ្ជាក់ ថាៈ “​គ​.​ជ​.​ប​. ឥឡូវ សមាសភាព ៩​នាក់ ៤​នាក់ មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​៤​នាក់​ទៀត មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់ទៀត​មកពី​ខាង​សង្គម​ស៊ីវិល​។ ហើយ​មកទល់ពេលនេះឃើញ​ជំហរ​របស់​សង្គម​ស៊ីវិល​ល្អ និង​ឯករាជ្យ​”​។
​លោកបន្តទៀតថា ​សូម្បីតែ​គណបក្ស​សង្គ្រោះ​ជាតិខ្លួនឯង មានគំនិត​មិន​សម​ហេតុ​សម​ផល ទាំង​ខាង​តំណាង​សង្គម​ស៊ីវិល និង​គណបក្ស​ប្រជាជន​កម្ពុជា គេ​អត់​គាំទ្រ គឺ​ទៅ​មិន​រួច យើង​ត្រូវ​ខំ​ទាំងអស់គ្នា សមាជិក គ​.​ជ​.​ប​. ទាំង​៩​នាក់ ត្រូវ​ផ្តួច​ផ្តើម គំនិត​អ្វីដែលមាន​ការគាំទ្រ​ពីសមាជិក​ទាំង​៩​នាក់​”​។
​លោក​បាន​បញ្ជាក់ទៀតថា​មាន​អ្នកខ្លះ​បារម្ភ​ថា អគ្គលេខាធិការលោក ទេព នីថា ចូលមក​កាន់តំណែង​ថ្មី លោក​ថារឿង​បុគ្គលមិន​សំខាន់​ទេ លទ្ធិប្រជាធិបតេយ្យ របៀប​ធ្វើការ​ត្រឹមត្រូវ គឺ​អាស្រ័យ​លើ​ស្ថាប័ន លើ​យន្តការ លើ​ច្បាប់ លើ​បែបបទ បើ​យើង​រៀបចំ​ស្ថាប័នឲ្យ​បានល្អ បែបបទ​ឲ្យ​បានល្អ បុគ្គល​ណាក៏​មិន​អាចធ្វើ​អ្វី​បានតាមចិត្ត​ដែរគឺ មិនមែន​អគ្គលេខាធិការ​នឹងនឹកឃើញ​ចង់​ធ្វើ​ខ្លួនឯង មិនមែន​ប្រធាន​មួយ ឃុបឃិត​ឲ្យអគ្គលេខាធិការធ្វើ​អ្វី​បាន​តាមចិត្ត​ទេដូច​មុន​ទេ។

នៅក្នុងពិធីសំណេះសំណាលនោះដែរលោក សម រង្ស៊ីបានចាត់ទុកថាការធ្វើបាតុកម្មប្រឆាំងនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសហរដ្ឋអាមេរិកអញ្ជើញទៅជាផ្លូវរដ្ឋលើកនេះ នឹងធ្វើឱ្យខូចការណ៍ដល់ គណបក្សសង្រ្គោះជាតិ។​

ដោយលោកលើកឡើងថា រឿងបាតុកម្មនៅពេលនេះគឺមិនល្អទេ “ខូចការណ៍” គណបក្សសង្រ្គោះជាតិមិនគាំទ្រទេ ហើយបើមាននរណាគេនៅតែធ្វើ ទទូចធ្វើអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរ ហើយអ្នកទទូចធ្វើនោះត្រូវចាត់ទុកខ្លួនមិនមែន ជាសមាជិកគណបក្សសង្រ្គោះជាតិទេ ហើយគណបក្សសង្រ្គោះជាតិអត់ទទួលស្គាល់ទង្វើអ្នកទាំងអស់នោះទេ។

សូមជំរាបថា ក្រសួងការបរទេសបានប្រកាសថា សម្តេច ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅមជ្ឈមណ្ឌល Sunny lands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ តាមការអញ្ជើញរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

កាលពីខែមុនខណៈដែលក្រសួងការបរទេស ប្រកាសពីដំណើរទៅសហរដ្ឋអាមេរិករបស់សម្តេច ហ៊ុន សែន នោះ សកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិម្នាក់ បានទម្លាយថា នឹងមានបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តីខ្មែរ ដោយក្នុងនោះនឹងមានការចូលរួម របស់សកម្មជនគណបក្សសង្រ្គោះជាតិដែរ។

ជាមួយគ្នានេះសម្តេច ហ៊ុន សែន ធ្លាប់បានព្រមានថា បើសិនជាមានបាតុកម្មប្រឆាំងនាយករដ្ឋមន្រ្តីខ្មែរ នៅក្រៅប្រទេសមែននោះ លទ្ធភាពនៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង ក៏អាចនឹងកើតមាននៅកម្ពុជាផងដែរ។

លោកសម រង្ស៊ី៖មានទំនុកចិត្តច្រើនលើ គ.ជ.បដោយមានសមាសភាពបក្សទាំងពីរម្ខាងបួនរូបនិងសង្គមស៊ីវិលមួយរូប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់