លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា បើគណបក្សយុវជនកម្ពុជា មានសំឡេងនៅក្នុងសភា នោះលោកនឹងស្នើបង្កើតច្បាប់ មិនឲ្យលើកស្លាកគណបក្សតែម្តង ជៀសវាងការចំណាយ លុយចោលឥតអំពើ ជាពិសេសគឺស្លាកគណបក្សនីមួយៗ ពេលខ្លះលើកបាំងសញ្ញាចរាចរណ៍ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ពលរដ្ឋ។

ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នៅភោជនីយដ្ឋាន Le Cafeប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថាបើគណបក្សយុវជនកម្ពុជា មានសំឡេងនៅក្នុងសភា នោះលោកនឹងស្នើបង្កើតច្បាប់ មិនឲ្យលើកស្លាកគណបក្សតែម្តង ជៀសវាងការចំណាយ លុយចោលឥតអំពើ ហៅថាគ្មានប្រយោជន៍ និងធ្វើឲ្យប្រកាន់បក្ខពួក ជាពិសេសគឺស្លាកគណបក្សនីមួយៗ ពេលខ្លះលើកបាំងសញ្ញាចរាចរណ៍ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដល់ពលរដ្ឋ។

លោក ពេជ្រ ស្រស់ បញ្ជាក់ក៏ទៀតថា «ដូ​ចជាពួកលោកជាអ្នកស្នេហា ពលរដ្ឋពិតប្រាកដលោកមិនធ្វើនោះទេ ដោយដាច់ខាតសុខចិត្តទុកលុយ នឹងទៅជួយពលរដ្ឋ ដូចថ្ងៃមុនលោកជួយឧបត្ថម្ភដល់វត្តអារាម អស់៨០ម៉ឺនរៀល និង លោកគ្រូ-អ្នកគ្រូ ដែលធ្វើការដោយស្ម័គ្រចិត្ត ដែលមិនទាន់មានប្រាក់ខែ។

ប្រធានបក្សយុវជនកម្ពុជារូបនេះ សង្ឃឹមថា គណបក្សនយោបាយទាំងអស់ និងយកសំណើររបស់ លោកទៅពិចារណា ទោះជាបក្សទាំងនោះអនុវត្តន៍ ឬមិនអនុវត្តក៏ដោយ។

ដោយលោកយល់ថាការដែលគណបក្ស នយោបាយនៅកម្ពុជា នាំគ្នាលើកស្លាកបក្សរបស់ខ្លួននោះ ជារឿងអត់ប្រយោជន៍ ដោយលោកអះអាងថា មិនមានផលចំណេញដល់សង្គម ដែលជាហេតុនាំចំណាយ ប្រាក់ឥតប្រយោជន៍ ហើយមិនចំគោលដៅ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់តាមដងផ្លូវ។

លោកពេជ្រស្រស់ ថាការលើកស្លាកគណបក្ស អត់ប្រយោជន៍ និងពេលខ្លះបាំង សញ្ញាចរាចរណ៍ ធ្វើឲ្យមានគ្រោះថ្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់