គណអភិបាលរាជធានីភ្នំពេញ លោក​ប៉ា សុជាតិវង្ស បានលើកឡើង នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថាតាមរយៈគោលនយោបាយ អភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុង រាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនអង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់ សូមចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រឱ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។

បើយោងតាមសំណេរ នៅលើហ្វេសប៊ុករបស់ អភិបាលរាជធានីភ្នំពេញ លោក​ប៉ា សុជាតិវង្ស បានឪ្យដឹងថាផ្តើម​ចេញពីគោលនយោបាយភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញបានជួបពិភាក្សាការងារជាមួយអង្គការ People In Need ដែលមានគម្រោងចូលរួមពង្រឹងការយល់ដឹងរបស់សហគមន៍ក្រីក្រនៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាការឆ្លើយតប យើងបានផ្តល់អនុសាសន៍ទៅអង្គការចំនួន ០៤ចំណុចសំខាន់ៗដល់អង្គការរួមមាន៖
១-អំពីស្ថានភាពសហគមន៍ក្រីក្រធំៗក្នុងរាជធានីភ្នំពេញ មានចំនួន ២៥២សហគមន៍ មានប្រជាពលរដ្ឋ ជាង ៣០ម៉ឺននាក់។
២-ហានិភ័យនៃសហគមន៍ក្រីក្រមានច្រើនបញ្ហា ទាំងលំនៅដ្ឋាន ទាំងបរិស្ថាន ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងគំនិតស្មារតី ទាំងរបៀបរស់នៅក្នុងសហគមន៍ជាដើម ដែលត្រូវយកចិត្តទុកដាក់។
៣-ត្រូវរួមសហការគ្នាដាក់គោលដៅឱ្យបានច្បាស់លាស់ក្នុងការជួយដល់សហគមន៍ណាមួយ ដោយកំណត់ពីគោលដៅ គោលបំណង និងពេលវេលាឱ្យបានច្បាស់លាស់។
៤-អង្គការអាចធ្វើការចុះកិច្ចព្រមព្រាងជាមួយសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហការជួយដល់សហគមន៍ក្រីក្ររបស់យើង ឱ្យបានល្អ។

លោកប៉ាសុជាតិវង្សបញ្ជាក់បន្តថាតាមរយៈគោលនយោបាយអភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនអង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់ សូមចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រឱ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ៕

Pa Socheatvong, 05 05

Pa Socheatvong, 05 05 001

លោកប៉ា សុជាតិវង្ស អំពាវនាវ អង្គការសង្គមស៊ីវិល និង វិស័យនានា ចូលរួមជាមួយ សាលារាជធានីភ្នំពេញ លើកកម្ពស់ជីវភាព ពលរដ្ឋក្នុងសហគមន៍ក្រីក្រ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់