(ខេត្តកំពង់ស្ពឺ): លោក​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​ បាន​គំរាម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ប្រសិនបើ​អាជ្ញាធរ​មិន​ដោះលែង មន្ត្រី​សហជីព​របស់ខ្លួន​ចំនួន​៥​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ ក្នុងបាតុកម្មតវ៉ា នៅខេត្តកំពង់ស្ពឺ កាល​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា​​ នោះទេ។

លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ស្នាក់ការ​កណ្តាល​សហជីព​ចលនា​កម្មករ​ នៅក្នុង​បូរី​ញូ​វ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែលបានធ្វើឡើងភ្លាមៗ កាលព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបុគ្គលិក​របស់ខ្លួន​យ៉ាងហោចណាស់  ៥ នាក់​បាន​រងរបួស និង​ប្រាំ​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន ក្នុង​អំពើ​ហឹ​ង្សា ដែល​កើតចេញពី​បាតុកម្មតវ៉ារបស់កម្មករ​រោង​ច្រក Agile Sweater ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

លោក​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​ បាន​គំរាម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ប្រសិនបើ​អាជ្ញាធរ​មិន​ដោះលែង មន្ត្រី​សហជីព​របស់ខ្លួន​ទាំង​៥​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ ក្នុងបាតុកម្មតវ៉ា នៅខេត្តកំពង់ស្ពឺ កាល​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា​​ នោះទេ។

​សូម​បញ្ជាក់ថា កម្មករ​រោង​ច្រក Agile Sweater ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ផ្ទុះ​ការតវ៉ា​ជា​បន្តបន្ទាប់ តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ដោយកម្មករបាន ទាមទារលក្ខខណ្ឌការងារ៩ចំណុច ប៉ុន្តែថៅកែមិនចេញមុខដោះស្រាយ។

លក្ខខណ្ឌទាំងនោះមានដូចជា ៖ ទី១.សុំឲ្យដករដ្ឋបាលចេញ , ទី២.ឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ ឲ្យក្រុមហ៊ុនផ្តល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារទៀត, ទី៤ ឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងដែលប្តឹងមកលើកម្មករនិងតំណាងកម្មករ, ទី៥ មិនត្រូវបញ្ឈប់កម្មករក្នុងកំឡុងពេលធ្វើកូដកម្មករឡើយ, ទី៦ ឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ខែទៅ១ឆ្នាំវិញ ,ទី៧សូមឲ្យក្រុមហ៊ុនដំឡើង តម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ ឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិត ប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យគុណនឹង២។

​កាលពី​ថ្ងៃទី​៨ ខែ មករា សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​ដីកា​ឱ្យ​កម្មករ​ចូលធ្វើការ​វិញ និង​តម្រូវ​ឲ្យ​កម្មករ ផ្អាក​ការតវ៉ា​។​ ក៏ប៉ុន្តែ​កម្មករ នៅតែ​មិន​ព្រម​។ រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែមករា​ឆ្នាំ២០១៦ បុគ្គលិក​របស់​សហជីព​លោក​ប៉ាវ​ស៊ីណា បាន​ចុះទៅ​សម្របសម្រួល​ការតវ៉ា​នោះ ក៏​ស្រាប់​តែមាន​ក្រុមមនុស្ស​ប្រដាប់​ដោយ​ដំបង​ឈើ និង​ដំបង​ដែក ស្ទុះ​ចេញពី​រោងចក្រ មក​វាយ​បុគ្គលិក​របស់​សហជីព​។ ជាមួយគ្នា​នោះ បុគ្គលិក​សហជីព​ប្រាំ​នាក់ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន ដោយ​អាជ្ញាធរ​អះអាងថា សហជីព​ចលនា​កម្មក​រ គឺជា​អ្នក​ញុះញង់ និង​នៅ​ពីក្រោយ​ខ្នង នៃ​ការតវ៉ា​របស់​កម្មករ នាំ​ដល់​អំពើហិង្សា​ដូច្នេះ​។​

​រហូតដល់​រសៀល​ថ្ងៃទី​១២ ខែ​មករា លោក កែវ សុធា ព្រះរាជអាជ្ញា​តុលាការខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា លោក​បាន​ចោទប្រកាន់​អ្នក​ទាំង ៥ នាក់​នោះ ពីព្រោះ​ពួកគេ​បាន​រារាំង​កម្មករ​មិន​ឲ្យ​ចូលធ្វើ​ការងារ និង​បាន​វាយ​ធ្វើបាប​គេ​ថែមទៀត​៕

 

 

 

លោកប៉ាវស៊ីណា ព្រមានធ្វើបាតុកម្ម បើមិនមានការដោះលែងកម្មករ ៥ នាក់ នៅខេត្តកំពង់ស្ពឺ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់