នៅទីបំផុតទៅ លោកទេព នីថា នៅតែបន្តតំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតជាបន្តទៀត។ ជាការបន្តតំណែងបន្ទាប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៩រូប បានសម្រេចជ្រើសរើសលោក ទេព នីថា ឲ្យបន្តគ្រងតំណែងអគ្គលេខាធិការបន្តទៅទៀត ។
បើតាមលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា លោក ទេព នីថា នឹងទទួលបន្ទុករួមលើផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ។ ដោយឡែកតំណែងអគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ និង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ, លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម, លោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និង នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
សូមជម្រាបថា លោក ទេព នីថា ដែលជាអតីតអគ្គលេខាធិការ គជប ឲ្យបន្តធ្វើជាអគ្គលេខាធិការគជប តទៅទៀត។ លោកទេពនីថា ត្រូវបានជ្រើសចេញពីបេក្ខជន ៣ រូប ចុងក្រោយ៕

លោកទេព នីថា នៅតែបន្តគ្រងតំណែងជាអគ្គលេខាធិការ គជប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់