នៅព្រឹកថ្ងៃទី៤ខែមិថុនានេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បានប្រារព្ធពិធី​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដោយមានការរាប់​បាត​ដល់​ព្រះសង្ឃ ១៩៤៩ អង្គ រ។នក្នុងពិធី​រម្លឹក​ខួប​ នេះ ​ប្រធានអង្គការស​មាគមន៍ខ្មែ​រកម្ពុជា​ក្រោមលោ​ក​ ថាច់ សេដ្ឋា បានលើកយក នូវច្បា​ប់ដែ​លបា​រំាងសម្រេចកាត់ទឹកដី​កម្ពុជាក្រោ​យឲ​ទៅ​វៀតណាម ដើម្បីបង្ហាញសាធារណៈជន។

ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី៤ខែមិថុនានេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បានប្រារព្ធពិធី​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ពិធីនេះគឺធ្វើឡើងដោ​យការមានកា​រចួលរួ​មពីសំណា​ក់​ស​ម្តេច ស៊ី​សុ​វ​ត្តិ ពង្ស​នារី មុនី​ពង្ស ព្រះអង្គ ធម្មេកោ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រ​គ​ណ​​បក្ស​​សង្គ្រោះជាំតិ ព្រមទាំ​ង​ថ្នា​​ក់​ដឹក​នាំនៃសមាគមន៍ខ្មែរកម្ពុជាក្រោម និងប្រជា​ព​លរដ្ឋនិ​ង​ព្រះ​​ស​ង្ឃជាច្រើននាក់និងអង្គ។

នៅក្នុងពិធីរម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមនោះ ​ប្រធានអង្គការស​មាគមន៍ខ្មែ​រកម្ពុជា​ក្រោមលោ​កថាច់ សេដ្ឋា បានអាននូវច្បាប់ដែលបារំាងបាន​សម្រេចកាត់ទឹកដី​កម្ពុជាក្រោ​យឲ​ទៅ​​វៀតណាម។លោ​កថាច់ សេដ្ឋា បញ្ជាក់៖

 

សូមបញ្ជាក់ថា ពិធីបុណ្យ​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ជាយ​រាជធានី​ភ្នំពេញ​។ ព្រះករុណា ព្រះមហាក្សត្រ បាន​ចាត់​តាំ​ង​​ព្រះរាជតំណាង​ ​របស់​ព្រះអង្គ គឺ​ សម្តេច ស៊ី​សុ​វ​ត្តិ ពង្ស​នារី មុនី​ពង្ស ដើម្បី​ចូលរួម​ក្នុង​ពិធីនេះ​។​

​មុនដំបូង សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ជួ​ប​ជុំ​ប្រចាំឆ្នាំ​នោះ នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​សំណើរនេះ ត្រូវបានអាជ្ញាធរ បដិសេធ។

ដោយ ៖ ជា ម៉េងលី

 

 

លោកថាច់ សេដ្ឋា បង្ហាញពីច្បាប់ដែលបារំាងកាត់ទឹកដីកម្ពុជាក្រោម ឲ្យវៀតណាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់