លោកតាំងសុខឃីជំនួយការលោក ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុកនៅថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថាលោក បានទៅដល់ផ្ទះតារាចម្រៀង ខេមរ: ស្រីពៅ និងបញ្ជក់ យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺ លើស្លឹកចេក ដូចជាបណ្ដាញសារពត៌មានចុះផ្សាយនាពេលកន្លងមកនោះទេ។

បន្ទាប់ពីបណ្ដាញសារពត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាតារាចម្រៀនៅក្នុងផលិតកម្មសាន់ដេកញ្ញាខេមរ:ស្រីពៅមានជំងឺធ្ងន់ដល់ថា្នក់ឈឺដេកលើកន្ទេលនោះត្រូវបានលោក តាំង សុខឃី ជំនួយការលោក ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ បាន ថ្លែងបញ្ជាក់ឡើងវិញថា កញ្ញា ខេមរៈ ស្រីពៅ ដែលល្បីថា មានជំងឺធ្ងន់ធ្ងរនោះ គឺមិនមានជំងឺអ្វី ដែលឲ្យព្រួយបារម្ភឡើយ។

ជាមួយគ្នានោះលោកបញ្ជាក់ថាលោកបានមកដល់ផ្ទ: ខេមរ: ស្រីពៅ ជួបយាយបង្កើត ម្តាយមីង និងបងជីដូនមួយបង្កើតរបស់ ខេមរ: ស្រីពៅ ផ្ទាល់ ដើម្បីស្រាយចម្ងល់ បញ្ជាក់យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ជឿខ្ញុំចុះ»។

សូមបញ្ជាក់ផងដែរថា ក្រោយផ្ទុះព័ត៌មានជាច្រើនថា តារាចម្រៀង ខេមរ: ស្រីពៅ ប្អូនកំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានដេកឈឺនៅលើស្លឹកចេក ដោយសារតែប្រតិបត្តិស្បែកប្រើប្រាស់ ផលិតផលធ្វើឲ្យស្បែកសនោះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមសិល្បៈ និង ក្នុងរង្វង់អ្នកសិល្បៈ ចង់ដឹងពីស្ថានភាព តារាចម្រៀងរូបនេះ ហើយ លោក តាំង សុខឃី បានទៅដល់ផ្ទះតារាចម្រៀង ខាងលើ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ ស្រីពៅ ។

លោកតាំងសុខឃី៖ខេមរៈស្រីពៅមិនឈឺដេក លើកន្ទេល ដណ្តប់ស្លឹកចេក ដូចពាក្យចរចាមអារ៉ាមទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់