លោក​ ជួន​ មុំថុលប្រ​ធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា(CCTU)បាន អះអាងថា ក្រោយពីច្បាប់ស្តីពីសហជីពបាន យកមកអនុវត្តហើយនោះ នឹងមានអ្នកវិនិយោគថ្មីៗ មកបណ្តាក់ទុនរកស៊ីបន្ថែមទៀត​ដោយសារតែច្បាប់ថ្មី​បានការពារផលប្រយោជន៍​ដល់ភាគីទាំងអស់ដែល ការលើកឡើ​ងរបស់ លោក​ ជួន​ មុំថុល បែបនេះក្នុង​សន្និសីទ កាសែតកាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦។

ក្នុងសន្និសីទ កាសែតកាលពីព្រឹកថ្ងៃទី១៤ខែមីនា​ឆ្នាំ២០១៦ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាដែលហៅកាត់ថាCCTU លោក​ ជួន​ មុំថុល​ បានថ្លែងថាក្នុងនាមតំណាងឲ្យសហភាពសហជីព​ទាំងមូលលោកសូមស្វាគមន៍​ចំពោះសេចក្តី​ព្រាង​ច្បាប់​ស្តីពីសហជីពដែល បានចាប់ផ្តើមពិភាក្សា ដែលរៀបចំសេចក្តីព្រាង ច្បាប់ដោយអ្នកជំនាញរបស់អង្គការអន្តរជាតិ (ILO) ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ តាំងពី ឆ្នាំ២០០៨មក ដោយ​បាន​ចូលរួមពិភាក្សាជាច្រើនលើកច្រើនសារ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលមាន ទម្រង់ស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីអំពីការងារ និងអនុសញ្ញាអន្តរជាតិលេខ ៨៧ និងលេខ៩៨។​

ទោះជាយ៉ាងណាក៏ដោយលោកនៅតែទទូចសុំឲ្យរដ្ឋសភាជាតិមេត្តាពិនិត្យ​ចំណុចនេះឡើងវិញ​ ហើយអនុម័តចូលក្នុងច្បាប់​សហជីព​ ដើម្បីអនុវត្តទាំងអស់គ្នា​ ។

ទាក់ទិននឹងបញ្ហានេះដែរលោក​ជួន​ មុំថល​ បានអះអាងថា ក្រោយពីច្បាប់ស្តីពីសហជីពបាន យកមកអនុវត្តហើយនោះ នឹងមានអ្នកវិនិយោគថ្មីៗ មកបណ្តាក់ទុនរកស៊ីបន្ថែមទៀត​ដោយសារតែច្បាប់ថ្មី​បានការពារផលប្រយោជន៍​ដល់ភាគីទាំងអស់។

លោកបន្ត ថា ​ក្នុងកិច្ចពិភាក្សាថ្មីៗនេះ នៅក្រុមការងារនៅរដ្ឋសភាភាគីទាំងអស់ បានយល់ស្របបញ្ជូលការថង់វិភាគទាន១ភាគរយ ចូលក្នងសហជីពដើម្បីទ្រទ្រង់​សកម្មភាពរបស់​សហជី​ព​ ប៉ុន្តែត្រូវបានភាគី ILO សុំដកចេញ។

ជាមួយគ្នានេះដែរលោកក៏សូមស្នើឲ្យ ក្រសួងការងារនិង អង្គការ អន្តរជាតិ (ILO) រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើត យន្តការនានាលើការផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលាយ ដល់ក្រុមអង្គភាពវិជ្ជាជីវៈ​គ្រប់ស្រទាប់​កម្មករ​និយោជិត ដើម្បីធានាការ អនុវត្តមានប្រសិទ្ធភាព និងតម្លាភាពស្របតាមការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ 

លោកជួនមុំថុល៖  ក្រោយពីច្បាប់ស្តីពីសហជីពយកមក អនុវត្តនឹងមានអ្នកវិនិយោគថ្មីៗ មកបណ្តាក់ទុនបន្ថែមទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់