លោកកឹម សុខាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានលើកឡើងថាគណបក្សសង្រ្គោះជាតិ បានធ្វើការទាមទារ ជាច្រើនដែលនាំឪ្យ មានការផ្លាស់ប្តូរ ជាក់ស្តែងដោយ បានធ្វើឪ្យមានការកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជាដើម។ដែលការលើកឡើងកឹម សុខា ដូច្នេះបានធ្វឡើងក្នុងវេទិកាសកម្មជនមូលដ្ឋានរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិនា។

កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិនា ឆ្នាំ២០១៦ប្រធានស្តីទីគណ​បក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងថាគណបក្សសង្រ្គោះជាតិ បានធ្វើការទាមទារ ជាច្រើនដែលនាំឲ្យ មានការផ្លាស់ប្តូរ ជាក់ស្តែង បានធ្វើការកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជាដើម។

ជាមួយគ្នានោះលោកថ្លែងឪ្យដឹងថាមានគេមានបំណងបិទផ្លូវ និងធ្វើឲ្យគណបក្សសង្រ្គោះជាតិទ័លច្រក មិនអាចដើរទៅមុខបាន ប៉ុន្តែគណបក្សបានជំនៈរាល់បញ្ហាទាំងអស់ ហើយធ្វើដំណើរទៅយ៉ាងរលូន។

លោកបានបញ្ជាក់ថាគេអាចធ្វើឲ្យយើងទ័លច្រ​ក ប៉ុន្តែគណបក្សសង្រ្គោះជាតិ មិនទ័លច្រកជាដាច់ខាត យើងមានច្រកដែលអាចដើរបាន ទៅដល់គោលដៅដែលយើងចង់បាន។ គោលដៅរបស់យើងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។

លោកកឹមសុខាបន្ថែមថា យើងអត់ទ័លច្រកទេ យើងមិនចាំបាច់យកក្បាលទៅបោកនឹងជញ្ជាំងទេ យើងត្រូវរកច្រកដើរ។គេថា យើងខ្ទិចខ្ទីអស់ហើយ ប៉ុន្តែយើងមានខ្ទិចខ្ទីឯណា យើងមានអ្នកគាំទ្រច្រើនជាងឆ្នាំ ២០១៣ទៀត។ បើយើងដើរខុសផ្លូវ យើងធ្លាក់រណ្តៅ និងធ្លាក់នរកបាត់ហើយ។

សូមបញ្ជាក់ថាការលើកឡើងរបស់លោកកឹមសុខាដូច្នេះក្នុងវេទិកាសកម្មជនមូលដ្ឋាន ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដី និងចលនាខ្មែរ-ឥស្លាម នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនកាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិនា ឆ្នាំ២០១។

 

 

លោកកឹម សុខាលើកពីគុណសម្បតិ បក្សសង្រ្គោះជាតិ ដោយលោកថាមានកំណែទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតជាដើម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់