ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោកកឹមសុខាលើកឡើងថាមានតែប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទេ ដែលជាអ្នកវិនិច្ឆ័យតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្ដិធម៌ថាតើអ្នកដឹកនាំណា ឬ គណបក្សនយោបាយណាដែលធ្វើត្រូវឬខុសគួរគាត់គាំទ្រឬមិនគាំទ្រ។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូកវការរបស់លោកកឹមសុខាកាលពីថ្ងៃទី០៦មិនា២០១៦។
បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូកវការរបស់លោកកឹមសុខាដែលបានលើកឡើងកាលពីថ្ងៃទី០៦ខែមិនាឆ្នាំ២០១៦បានលើកឡើងថាមានតែប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទេ ដែលជាអ្នកវិនិច្ឆ័យតាមរយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ ថាតើអ្នកដឹកនាំណា ឬ គណបក្សនយោបាយណា ដែលធ្វើត្រូវ ឬ ខុស គួរគាត់គាំទ្រ ឬ មិនគាំទ្រ។
ដែលការលើកឡើងរបស់លោកកឹមសុខាដូច្នេះបានធ្វើឡើងក្នុង “វេទិកាសកម្មជន​មូលដ្ឋាន បក្សសង្គ្រោះជាតិ រាជធានីភ្នំពេញកាលពិព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងវេទិការនោះដែរប្រធានស្ដីទីកឹមសុខាលើកឡើងជម្រាបជូនថ្នាក់ដឹកនាំបក្សរបស់ខ្លួនថា យើងមិនទាល់ច្រកទេ ទោះបីគេខិតខំរុញយើងឲ្យទល់ជញ្ជាំងជាច្រើនដង រួចមកហើយក៏ដោយ។
ដោយលោកកឹមសុខាបញ្ជាក់ថាច្រក ឬ ផ្លូវ ដែលយើងដើរនោះគឺ៖
-ជាផ្លូវ ដែលយើងជ្រើសរើសបានត្រឹមត្រូវគឺ “ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ”
ដោយលោកបន្តថាអ្នក ដែលបើកផ្លូវឲ្យយើងដើរនោះគឺ “ប្រជាពលរដ្ឋខ្មែរ”។ បើគ្មានប្រជាពលរដ្ឋខ្មែរបើកផ្លូវ និងចូលរួមធ្វើដំណើរជាមួយយើងទេ យើងក៏មិនអាចដើរបានជោគជ័យដល់ថ្ងៃនេះដែរ។
ជាមួយគ្នានោះលោកកឹមសុខាបាន អំពាវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្ដការតស៊ូ អត់ធ្មត់ ព្យាយាម តទៅទៀត ដើម្បីសម្រេចគោលដៅរបស់យើង ដែលប្រជាពលរដ្ឋប្រាថ្នាចង់បាន។
ដោយលោកថាត្រូវធ្វើអ្វីទៅតាមគោលដៅរបស់យើង ដែលបានកំណត់ហើយ មិនត្រូវធ្វើអ្វីតាម ដែលគេចង់បង្វែរគោលដៅ ដើម្បីឲ្យយើងឃ្លាតចេញពីបញ្ហាជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរឡើយ។ធម្មតាគណបក្សនយោបាយនីមួយៗ តែងតែមានរបៀបវារៈនយោបាយរបស់ខ្លួនដូច្នេះ បក្សនីមួយត្រូវធ្វើតាមរបៀបវារៈរៀងៗខ្លួន។

លោកកឹមសុខា៖ មានតែប្រជាពលរដ្ឋទេដែលជាអ្នកវិនិច្ឆ័យ ថាបក្សណាដែលធ្វើត្រូវឬខុសគួរគាំទ្រឬមិនគាំទ្រ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់