ខេត្តព្រះសីហនុ៖ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា គ្រោះធម្មជាតិ​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧នេះមានគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលអោយលិចទូកនេសាទចំនួន03គ្រឿង​ទៀត​ និងមានកម្មករទូកនេសាទចំនួន៤នាក់ធ្លាក់បាត់ពីលើទូក។

ទូកដែលលិចរួមមាន 1.ទូកមងក្ដាមប្រភេទ​ BE ម៉ាស៊ីនគោយន្តទទឹង2 ម៉ែត្រកន្លះ បណ្ដោយ11ម៉ែត្រ លិចនៅចំណុចក្រៅថ្មរៀង​ នៅលើទូកនេះមានមនុស្សចំនួន5នាក់​ ម្ចាស់ទូកឈ្មោះ​ អេង​ ហួង​ ភេទ​ស្រី​ អាយុ​45ឆ្នាំមុខរបរនេសាទទីលំនៅក្រុម5ភូមិ1​ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ ។​ករណីខាងលើនេះបណ្តាលអោយបាត់មនុស្សម្នាក់ជាក្មួយម្ចាស់ទូកឈ្នោះអេង​ តុងភេទប្រុសអាយុ18ឆ្នាំ​ មុខរបរ​កម្មករនេសាទ​ ទីលំនៅក្រុម4ភូមិ1ឃុំទំនុបរលក​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។​បច្ចប្បន្ន​ទូក​ និងមនុស្សមិនទាន់រកឃើញនៅឡើយ​ ។ 2/ទូកមងក្ដាមប្រភេទ​ កន្ទុយវែង​ ទឹង​2,10ម​ បណ្ដោយ​11ម​ លិចនៅចំណុច ពយយាយមុីចម្ងាយ2ម៉ាយ​ ។​

 

ម្ចាស់ទូកឈ្មោះខេង​ ណាង​ ភេទប្រុស​អាយុ​39ឆ្នាំ​មុខរបរ​នេសា​ទ​ ទីលំនៅ ក្រុម7​ភូមិ​1​ឃុំ​ទំនុបរលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ ។​ ករណីខាង​លើមិនបណ្ដាលអោយបាត់បង់ជីវិតមនុស្សទេ​ ។​ ទូកត្រូវបានសាច់ញាតិជួយអូសមករក្សាទុកនៅព្រែក​រ៉ុង​រាំង ។ 3/ទូកនេសាទម៉ាស៊ីនគោយន្ដមួយគ្រឿង លិចនៅចំណុច អាវ​ឡាតាន់​ ឃុំព្រែកខ្សាច់ ស្រុកបុទុមសាគរ ខេត្តកោះកុង ។​ ទូកមានទំហំទទឹង2,8ម បណ្ដោយ11ម លើទូកមានមនុស្សចំនួន3នាក់ ។

 

ម្ចាស់ទូកឈ្មោះ សេង សន ភេទប្រុស អាយុ35ឆ្នាំ មុខរបរនេសាទ មានទីលំនៅក្រុម4 ភូមិ2 ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ករណីខាងលើបណ្ដាលអោយបាត់ខ្លួនមនុស្សចំនួន2នាក់​ ។ ករណីមនុស្សម្នាក់ធ្លាក់ពីលើទូកម៉ាស៊ីនគោយន្តពេលកំពុងនេសាទ​ ​នៅចំណុច អាវ​ឡាតាន់​ ឃុំ​ព្រែកខ្សាច់ ស្រុកបុទុមសាគរ​ ខេត្ត​កោះកុង ។

 

ជនរងគ្រោះមានឈ្មោះ​ ជ័យ​ គួន​ ភេទប្រុស​ អាយុ40ឆ្មាំ​មុខរបរកម្មករនេសាទ​ មានទីលំនៅ​ក្រុម13 ភូមិ3​ ឃុំទំនប់រលកស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។​ម្ចាស់ទូកឈ្នោះ​ ឆាយ​ ប្រុស​ អាយុ​ 37ឆ្នាំ​ មុខរបរនេសាទ​មានទីលំនៅក្រុម​ 16​ ភូមិ​ 1​ ឃុំ​ទំនប់រល​ក​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ។ បច្ចប្បន្ន​ ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​កំពុង​ស្វែងរក​​៕

 

 

លិចទូកនេសាទចំនួន០៣គ្រឿងបាត់ខ្លួនមនុស្ស៤នាក់ដោសារខ្យល់ព្យុះនៅព្រះសីហនុ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់