អស់បារម្ភជាមួយនឹង បញ្ហាមុនក្បាលខ្មៅ ដែលតែងតែតាមយាយី សម្រស់របស់អ្នក ដោយគ្រាន់តែប្រើ រូបមន្តធម្មជាតិ ដូចខាងក្រោម៖

១. ទឹកឃ្មុំ
វាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការជួយកំចាត់ស្បែកខ្លាញ់ និង មុនក្បាលខ្មៅ ។ វិធីដ៏ងាយនោះដោយអ្នក គ្រាន់តែលាបទឹកឃ្មុំ នៅត្រង់បរិវេណ ស្បែកដែលមានមុនក្បាលខ្មៅ ទុកចោល ១៥ នាទីសឹមលាង ចេញជាមួយទឹកក្តៅឧណ្ហៗ ។

២. ប៉េងប៉ោះ
កិនប៉េងប៉ោះអោយម៉ត់ លាបទៅលើមុខ ទុកចោល ១៥ នាទី សឹមលាងចេញ ។ ធ្វើវាមុនពេលចូលគេង ។

៣. ក្រូចឆ្មា
ច្របាច់ក្រូចឆ្មា យកទឹកដាក់ក្នុងកូនចាន បន្ទាប់មកបន្ថែម អំបិលបន្តិច កូរចូលគ្នាអោយសព្វ ។ លាងមុខរបស់អ្នក ជាមួយទឹកក្តៅឧណ្ហៗ រួចហើយលាប ទឹកក្រូចឆ្មាទៅលើមុខរបស់អ្នក ។ ទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ។

៤. ថ្នាំដុសធ្មេញ
លាបថ្នាំដុសធ្មេញ បន្តិចទៅលើកន្លែង ដែលមានមុនក្បាលខ្មៅ, ដុសថ្នមៗជាចលនារង្វង់ រួចទុកចោល ២៥ នាទី សឹមលាងមុខរបស់អ្នក ថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ។ លទ្ធផលនឹងបង្ហាញ អោយឃើញក្នុងរយៈពេល ២ សប្តាហ៍ ។

៥. ស៊ុត
គោះស៊ុត ពីរគ្រាប់ យកតែពណ៌ស លាយជាមួយទឹកឃ្មុំ ។ លាបទៅមុខ ។ ទុកចោល ៣០ នាទី សឹមលាងចេញ ជាមួយទឹកក្តៅឧណ្ហៗ ។

៦. Oatmeal និង យ៉ាអួ
លាយម្សៅធញ្ញជាតិ (Oatmeal) ២ ស្លាបព្រាបាយ ជាមួយយ៉ាអួ ៣ ស្លាបព្រាបាយ ។ បន្ថែមទឹកក្រូចឆ្មា មួយស្លាបព្រាបាយ និង ប្រេងអូលីវ បន្តិចចូល កូររហូតទាល់តែសព្វ ។ លាបទៅលើមុខ ទុកចោល ១០-១៥ នាទី សឹមលាងចេញ ជាមួយទឹកត្រជាក់ ។

ជ្រើសរើសវិធីមួយណា ដែលងាយស្រួលសំរាប់អ្នក ហើយអនុវត្តន៍ ជាប្រចាំទាល់តែ មុនក្បាលខ្មៅលែងមាន រូបរាងនៅលើមុខរបស់អ្នក ៕

ប្រភព៖ បែកធ្លាយ

 

លាហើយមុនក្បាលខ្មៅ !

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់