ប្រភព៖ មង្គលការ

តើ​អ្នក​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​មួយ​ម៉ៅដោយ​មិន​ដឹង​ខ្លួន​ដែរ ឬទេ? មាន​មនុស្ស​ស្រី​ខ្លះ​តែងតែ​ធ្វើ​ឲ្យ​ដៃគូរបស់​ខ្លួ​នខឹង​តាម​រយៈ​សកម្មភាពមិន​ល្អមួយ​ចំនួន ប៉ុន្តែ​ពួក​គេ​មិបាន​ដឹង​ខ្លួនថា ធ្វើ​បែបនេះ​នាំ​ឲ្យ​មាន​បញ្ហានោះទេ។

 

ខាង​ក្រោមនេះ​គឺជា​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​សុភាព​នារី​គ្រប់​រូប​គួរតែជៀស​វាង៖

១. ចូលចិត្តប្រច័ណ្ឌ និង គិតមមៃ
អាកប្បកិរិយា​បែបនេះ​ធ្វើមនុស្ស​ប្រុស​មិន​អាច​អធ្យាស្រ័យ​ឲ្យ​បាន​ទេ។ វា​ជា​ភាពអៀនខ្មាស់​មួយ​ដែល​ត្រូវ​តទៅ​គ្រប់ពេល​វេលា​នៅ​កន្លែង​ធ្វើការ ឬពេល​នៅជាមួយ​មិត្តភក្តិ។ វា​ពិត​ជា​ហត់នឿយ​យ៉ាងខ្លាំង​ដែល​ត្រូវ​រាយការណ៏​រាល់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​គ្រប់ពេល​វេលា ហើយ​នឹង​ត្រូវ​ដោះស្រាយ​ការ​ប្រច័ណ្ឌ​របស់​ស្វាមី ឬភរិយា ឬមិត្តស្រី។

២. ចូលចិត្តចង់ដឹង ចង់លឺ
មនុស្ស​ប្រុស​ជា​ច្រើន​ត្រូវ​មនុស្ស​ស្រី​រំខាន​ដោយ​ការរំលោភបំពាន​ញឹកញាប់, តែង​តែចង់​ដឹង​អ្វីគ្រប់​យ៉ាង និង​សួរ​សំណួរ​ញឹក​ញាប់។

៣. ធ្វើដូចតួល្ខោន
នៅពេល​មនុស្ស​ស្រី​ប្រែក្លាយ​ស្ថានភាព​គ្រប់យ៉ាង​ទៅ​ជាបញ្ហា ជា​ការ​លេងល្ខោន ហើយ​ធ្វើឲ្យ​រឿង​តូចក្លាយ​ជា​រឿងធំ​បែបនេះ ពិត​ជា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់។ មនុស្សស្រី​ដែល​មិន​ចេះ​គ្រប់គ្រង​អារម្មណ៏​របស់​ខ្លួនឯង​បាន ជា​មនុស្សស្រី​ដែល​យំគ្រប់​ពេលវេលា ហើយ​តែងតែ​ដើរ​តួជាម្ចាស់​ក្សត្រី​ដែល​រំខាន។

៤. តម្រូវការ
មនុស្សស្រី​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​គ្រប់​ពេល​ពិត​ជាគ្មានក្តីសុខ​ឡើយ។ ការ​ទុកឲ្យ​បុរស​មិន​ធ្វើអ្វី​សោះ នឹងធ្វើឲ្យ​ពួកគេ​មាន​ក្តីស្រឡាញ់ និង​មាន​ក្តីសុខ។ ចំពោះ​បុរស​គិត​ថា មនុស្សស្រី​ទាំង​គួរឲ្យធុញ មាន​តម្រូវ​ការខ្ពស់​និង​ទាំង​មិនផ្តល់​ភាពងាយស្រួល​ផង​ដែរ។

៥. និយាយមើលងាយ
មនុស្សស្រី​ដែល​ចូលចិត្ត​រិះគន់​ញឹក​ញាប់​ពិត​ជា​កំពុង​បំផ្លាញ​ស្នេហា​ហើយ។ នាង​មិនស្គាល់​ពីតម្លៃ​គូស្នេហ៏​របស់​នាង ឬ​មិន​បាន​បង្ហាញ​ការ​សរសើរ​ណាមួយ​ដល់​គូស្នេហ៏​របស់​នាង។ នាង​តែងតែ​មួម៉ៅញឹកញាប់ សូម្បី​តែនៅ​តាម​ទីសាធារណៈ។ នេះ​ជាអាកប្ប​កិរិយាមួយ​ដែលអាច​បំផ្លាញ​ស្នេហា​បាន។

៦. ចូលចិត្ត​ចាប់កំហុសគេ
មនុស្សស្រី​ដែល​មើលឃើញ​តែកំហុសគេគ្រប់យ៉ាង (ដោយសារ​តែនាង​គិតថា​មានតែនាងម្នាក់គត់​ដែលធ្វើរឿងគ្រប់យ៉ាង​ត្រូវ​ទាំងអស់)។ នាង​និយាយពី​រឿងអាក្រក់​អំពីអ្នក​ដទៃ​គ្រប់​ពេលវេលា ហើយ​ចំណាយ​ពេលជា​ច្រើន​ម៉ោង​ដើម្បី​បកស្រាយ​លម្អិត​អំពីកំហុស​របស់​អ្នកដទៃ។ វាធ្វើឲ្យ​នាង​មាន​អារម្មណ៏ល្អ ប៉ុន្តែ​ការ​និយាយរឿងបែបនេះអំពីអ្នក​ដទៃពិត​ជា​មិន​ល្អ​ឡើយ។

៨. ការ​មើល​រំលង
ភរិយាមើល​រំលង​អារម្មណ៏​របស់​ស្វាមី តែងតែ​នាំភាព​តប់ប្រមល់​ដល់​ជីវិត​របស់​គាត់។ នៅពេលមនុស្ស​ប្រុស​មានអារម្មណ៏ថា ខ្លួន​គេត្រូវ​បាន​គេមិន​អើពើ គាត់​នឹង​មាន​អារម្មណ៏​កាន់​តែអាក្រក់​ទៅៗ និង​មានអារម្មណ៏ថា​ខ្លួន​គាត់​មានគម្លាត​ពីភរិយា។ នេះ​ជា​រឿង​មួយគ្រោះ​ថ្នាក់ ហើយ​ធ្វើឲ្យ​សេចក្តី​ស្នេហា​គ្មាន​ក្តីសុខ។

៨. ចូល​ចិត្តរអ៊ូច្រើន
មនុស្សស្រី​ចូលចិត្ត​និយាយរឿង​អំពីបញ្ហា​ដដែលៗ​ដែល​នាង​មិន​អាចដោះស្រាយ​បាន។ មនុស្ស​ប្រុស​មិនឆ្លើយ​តបធ្វើឲ្យ​នាង​មានអារម្មណ៏​មួយថា គ្មាន​អ្នកណាស្តាប់​នាង ហើយ​នាង​ក៏​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត។ ការ​ធ្វើបែបនេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហាក្នុង​ស្នេហា។ អ្វីដែល​ល្អគឺ ត្រូវយល់​ពីចិត្ត​របស់​មនុស្ស​ភេទខុសគ្នា និង​អាកប្បកិរិយា​ដែល​ធ្វើឲ្យ​ពួក​គេ​ឆ្កួត។ វា​អាចជួយ​ឲ្យ​ស្នេហា​របស់​អ្នក​ប្រសើរ​ឡើង ដូច្នេះអ្នក​ត្រូវ​ដឹង​ពីការ​ឆ្លើយ​តប និង​ការទំនាក់ទំនង​ក្នុង​មធ្យោបាយ​ដែល​ល្អ៕

 

រឿង​៨យ៉ាង​ដែល​នារីៗ​ធ្វើ​ឲ្យ ​មនុស្ស​ប្រុសមាន​អារម្មណ៍​មួម៉ៅ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់