បើតាមការបញ្ជាក់របស់សាលា រាជធានីភ្នំពេញនៅលើបណ្តាញសង្គមហ្វេសប៊ុកថាម្ចាស់អាជីកម្មដែលមានទីតាំងប្រកបអាជីកម្មនៅប្រទេសកម្ពុជាមិនព្រមទូទាត់ជារូ​បិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមាន តេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀលនោះ ជននោះឯងនឹងត្រូវបាន ផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលត្រូវទូទាត់។

សាលារាជធានីភ្នំពេញបានសរសេរ​បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថាជនណាពុំព្រម ទូទាត់រូបិយវត្ថុដែល មានតម្លៃនីត្យានុកូល និងមាន តេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបាន ផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ ដែលពុំព្រមទូទាត់នោះ។

បើតាមហ្វេសប៊ុករបស់ សាលារាជធានីភ្នំពេញ ឲ្យទឿតដឹងថា ដូចមានចែងក្នុង មាត្រាទី៤៣ និង ៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាស ឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦។ក្នុងពេលដែលមិនបាន ដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃ នីត្យានុកូលក្នុង ព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាព ធ្វើសេរីកាគ្មានព្រំដែន។

ដោយសាលារាជធានីភ្នំពេញ បញ្ជាក់ថាជនណាពុំព្រម ទូទាត់រូបិយវត្ថុដែលមាន តម្លៃនីត្យានុកូលនិង មានតេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះ នឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង ១០០ដង នៃទឹកប្រាក់ដែល ពុំព្រមទូទាត់នោះ។

សូមបញ្ជាក់ថាការព្រមានចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក អង្គភាពអគ្គិសនីខេត្តស្វាយរៀង មិនទទួលទូទាត់ក្រដាស ប្រាក់រៀលពីអតិថិជន។

ហើយកាលពីថ្ងៃទី១៤កុម្ភៈកន្លងទៅនេះ ហាង YAKINIKU GARDEN SHIKI ស្ថិតនៅផ្ទះលេខ២៤ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែល អតិថិជនចូលទទួល ទានស៊ុបអស់តម្លៃចំនួន ២៩.៥០ដុល្លារ អាមេរិក ប៉ុន្តែពេលប្រគល់ ក្រដាសប្រាក់១០.០០០០រៀល បែរជាខាងម្ចាស់ ហាងមិនព្រមទូទាត់។

 

 

សាលារាជធានីភ្នំពេញ៖ ជនដែលមិនព្រមទូទាត់រូបិយវត្ថុជាប្រាក់រៀល នឹងត្រូវផ្តន្ទាទោសពិន័យ១០០ដង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់