ខេត្តមណ្ឌលគីរីជាខេត្តមួយដែល សិ្ថតនៅភូមិភាគឥសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាម ខាងជើងជាប់នឹង ខេត្តរតនៈគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៥២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ លេខ១៣ និង១៤ដោយឆ្លងកាត់តាមខេត្តកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។
ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។

រម្មណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាគោលដៅដំបូងរបស់ភ្ញៀវទេសចរណ៍ក្នុងខេត្តមណ្ឌលគីរី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់