មនុស្ស​ស្រី​មាន​ភាព​ខុស​ប្លែក​បុរស​ជាង​បុរស និង​មាន​ភាព​ស្មុគស្មាញ​ទៀត​ផង​។ មនុស្ស​ស្រី​ប្រៀប​បាន​នឹង​ផ្កា​ក្រពុំ​មួយ​ទង ដែល​បុរស​គ្រប់​គ្នា​​តែ​ប្រាថ្នា​ចង់បាន ប៉ុន្តែ​ប្រសិនបើ​នារី​​ម្នាក់​មិន​មាន​អនាម័យ​ត្រឹមត្រូវ តើ​បុរស​នឹង​ចាត់ទុក​​នាង​ជានា​រី​បែប​ណា?

យ៉ាងណាមិញ ការ​ប្រើប្រាស់​​សំឡី​អនាម័យ​ក៏​​ដូច​គ្នា​ដែរ ស្រី​ស្អាត​មិនមែន​មាន​ន័យ​ត្រឹមតែ​​មុខមាត់​ស្អាត​នោះ​ទេ គឺ​សំដៅ​ទៅ​លើ​ការ​រៀប​ចំ​ខ្លួន​មាន​​របៀបរៀបរយ និង​ប្រកបដោយ​អនាម័យ​ផង​ដែរ​។ សំឡី​អនាម័យ​ពិតជា​​មាន​សារៈសំខាន់​ខ្លាំងណាស់​​សំរាប់​ស្ត្រី​គ្រប់​រូប​។ ៥​ចំនុច ខាងក្រោម​នេះ ជា​កាតព្វកិច្ច​ដែល​នារី​​ចាប់​បាច់​អនុវត្ត​តាម​៖

១. ត្រូវ​លាង​សម្អាត​ដៃ​របស់​អ្នក​នឹង​​សាប៊ូ​ឲ្យ​បាន​ស្អាតជានិច្ច​ មុន​ពេល​អ្នក​ប្រើ​​សំឡី​អនាម័យ​។

២. មិន​ត្រូវ​ដាក់​​សំឡី​អនាម័យ​លើ​​ចាន​បង្គន់ រឺ​បរិវេណ​ក្នុង​បង្គន់​​នោះ​ទេ ព្រោះ​ទីនោះ ពោរពេញ​ទៅ​​ដោយ​មេរោគ​។

៣. មិន​ត្រូវ​ប្រើ​សំឡី​អនាម័យ​​ដែល​ជិត​ផុតកំណត់ រឺ​ហួស​ដេ​លេ​នោះ​ទេ​។

៤. ជៀសវាង​ការ​​ប្រើ​សំឡី​​អនាម័យ​ដែល​​មាន​ក្លិនក្រអូប​។

៥. នារី​គ្រប់​រូប​ត្រូវ​ផ្លាស់​​ប្តូរ​សំឡី​អនាម័យ​ជា​ប្រចាំ ដើម្បី​បញ្ចៀស​ការ​​ចម្លង​មេរោគ​។

ប្រភព៖ Everyday.Com.Kh

របៀប​ប្រើសំឡីអនាម័យឲ្យបានត្រឹមត្រូវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់