ការ​គេង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ សម្រាប់​សុខភាប​ទាំង​ទារក និង​ម្តាយ។ ការ​គេង​របស់​ម្ដាយ អាច​ជួយ​ក្នុងការ​រីក​លូតលាស់ ឬអាច​ប៉ះពាល់​ដល់​ទារក​ផងដែរ។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺធ្លាក់​ទឹកចិត្ត ឬ​អាច​បង្កើន​នូវ​អ័រម៉ូនស្ត្រេស​ដល់​ទារក​ដោយសារ​គេង​មិន​បាន​ត្រឹម​ត្រូវ​ដែរ។
ការ​ផ្លាស់​ប្ដូរ​ទីតាំង ការ​ធ្វើ​ចលនា​ដោយ​ការ​ប្រែ​ខ្លួន​នានា អាច​ជា​ការ​រំខាន​ដល់​ដំណេក​របស់​ទារក ដូចនេះ​អ្នក​ត្រូវ​គេង​ក្នុង​ទីតាំង​មួយ​ដែល​សមស្រប ដើម្បី​ឲ្យ​ទារក​ទទួល​បាន​ភាព​សុខ​ស្រួល​មិន​មាន​ការ​រំខាន​ណា​មួយ​ពី​ខាង​ក្រៅ​នោះឡើយ។ ថ្ងៃនេះ ​មង្គលការ ​សូម​ណែនាំ​នូវ​ទីតាំង​ដំណេក និង​ការ​សំរួល​ឲ្យ​មាន​ផាសុខភាព​ទាំង​ម្ដាយ ​នឹង​ទារក៖
១. គេង​ចំហៀង​បែរ​ទៅ​ឆ្វេង
គេង​ទៅ​ចំហៀង​ គឺ ​ជា​ទីតាំង​ដំណេក​ដ៏​ល្អ និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ស្ត្រីមាន​ផ្ទៃ​ពោះ ព្រោះ​វា​បាន​ផ្ដល់​ផាសុខភាព​យ៉ាង​ពេញ​ទំហឹង​ដល់​ម្ដាយ និង​ទារក។ ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ ​ការ​គេង​បែរ​ទៅ​ខាង​ឆ្វេងមាន​ភាព​​ប្រសើរ​ចំពោះ​ដំណើរ​ឈាម​រត់។ ការ​គេង​បែប​នេះ​បាន​ការពារ​ថ្លើម និង​តម្រង​នោម​របស់​ម្ដាយ​ពី​ទម្ងន់​នៃ​ពោះ​ផងដែរ។
២. ជៀស​វាង​ការ​គេង​ផ្ងារ
ការ​គេង​របៀប​នេះ​បង្ក​ឲ្យ​សម្ពាធឈាម​មាន​ការ​ធ្លាក់​ចុះ និង​ជា​មូលហេតុ​ដែល​ធ្វើ​មាន​ការ​ដួល​សន្លប់ ហើយ​​បន្ថែម​ឲ្យ​មាន​សម្ពាធទៅ​លើ​ស្បូន ឆ្អឹងខ្នង និង​ពោះ​វៀន​របស់​ម្ដាយ។ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​សាច់ដុំ រមួលក្រពើ សម្ពាត​ឈាម​ថយចុះ ហើយ​សូម្បី​តែ​ជំងឺ​ឬសដូងបាត​ក៏​អាច​នឹង​កើត​មាន​ឡើង​ដែរ។ អ្វីដែលសំខាន់​បំផុត​នោះ​គឺ​ ធ្វើ​ឲ្យ​ដំណើរ​ឈាម​របស់​ទារក​ជួប​ប្រទះ​នូវ​បញ្ហា​ផង​ដែរ។
៣. ជៀសវាង​ការ​គេង​អឹបនឹង​ពោះ
កុំ​ជា​ដាច់ខាត​ក្នុង​ការ​គេង​របៀប​នេះ វា​ជា​ការ​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ស្បូន និង​ក្រពះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ម្ដាយ និង​ទារក។
៤. លើក​ឡើង​នូវ​ក្បាលគ្រែ
អ្នក​អាច​ដាក់​ទ្រនាប់​ខ្នើយ​មួយ​ចំនួន​នៅ​លើ​ផ្នែក​ខាង​ក្បាល​គ្រែ​របស់​អ្នក ដើម្បី​លើក​ក្បាលឡើង។ ធ្វើប​បែប​នេះ​នឹង​កាត់​បន្ថយ​នូវ​ការ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ឲ្យ​មាន​លំហូរ​មួយ​ល្អ​សម្រាប់​ម្ដាយ។
៥. គេង​លេង​នៅ​លើ​សាឡុង​ដែល​មាន​ផា​សុខភាព
សាឡុង​នេះ​នឹង​បន្ធូរ​បន្ថយ​ការ​ក្រហាយ​ទ្រូង ហើយ​ធ្វើ​ឱ្យ​អ្នក​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​មាន​ផាសុខភាព​ដោយ​គ្មាន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ខ្នង និង​ពោះ​របស់​អ្នក។ នេះ​ជា​ទីតាំង​ដំណេក​ដ៏សុខ​ស្រួល​មួយ​ទៀត​អំឡុង​ពេល​មាន​ផ្ទៃពោះ។
៦. ប្រើខ្នើយវែង (ខ្នើយឱប)
អ្នក​អាច​ប្រើ​ខ្នើយ​ដ៏​វែង ២ ម៉ែត្រ​ ដែល​ជា​ជំនួ​សម្រួលដល់​ខ្នង និង​ក្រពះ​របស់​អ្នក​នៅ​ពេល​គេង។ ដាក់​ខ្នើយ​ចន្លោះ​ជង្គង់ និង​ខ្នើយ​មួយ​ទៀត​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​របស់​អ្នក។ អ្នក​ក៏​អាច​ប្រើ​ខ្នើយ​ទីបី​នៅ​ក្រោម​ពោះ​របស់​អ្នក​មួយ​ទៀត​ផង​ដែរ៕
ប្រភព៖ boldsky
របៀប​គេង​ដើម្បី​កុុំ​ឲ្យ​ប៉ះពាល់​ដល់​ទារក ពេល​មាន​ផ្ទៃពោះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់