ពលរដ្ឋ​ចំណាកស្រុកទៅកាន់ប្រទេសថៃ ធ្លាប់បានក្លាយជាប្រធានបទក្តៅនាពេលកន្លងមកពិសេស ពល​រដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរថៃ​ចាប់បញ្ជូនទាំងឡានៗ មកកម្ពុជាវិញនោះ ទន្ទឹមនេះឆ្នាំ២០១៥ពលរដ្ឋ​ចំណាកស្រុកបាន​ស្លាប់​ដោយ​មូលហេតុផ្សេងៗ ​មាន​ចំនួន​ដល់​ទៅ២១៣ នាក់បានបញ្ជូន​សព​មក​កម្ពុជា​វិញ​ពី​ប្រទេស​ថៃ​តាម ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​នេះបើតាមការចុះផ្សាយដោយបច្ចុប្បន្នភាពកម្ពុជា។

ឆ្នាំ២០១៥នេះ ពលរដ្ឋ​ចំណាកស្រុក​ស្របច្បាប់ និង​មិន​ស្របច្បាប់​ធ្វើការ​នៅក្រៅ​ប្រទេស​បាន​ស្លាប់​ដោយ​មូលហេតុផ្សេងៗ បញ្ជូន​សព​មក​កម្ពុជា​វិញ​ពី​ប្រទេស​ថៃ​តាម ច្រក​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន​ដល់​ទៅ២១៣ នាក់​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ ២០១៤ដល់​ទៅ៨៤នាក់។

របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក អាន វណ្ណៈ បាន​ឲ្យ​ដឹងថា៖ បើ​គិត​ចាប់ពី​ថ្ងៃទី១មករា ដល់​ថ្ងៃទី៣០ធ្នូ២០១៥ ក្នុង​រយៈពេល១២ខែ​ពលករ​ខ្មែរ ចេញទៅ​ធ្វើការ​នៅ​បរទេស​តាម​ច្រក​ប៉ោយប៉ែត តាម រយៈ​ក្រុមហ៊ុន ដែលមាន​ទាំងអស់៣០ក្រុមហ៊ុន​មាន​ចំនួន៣៥០៧៩នាក់ បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ២០១៤ មានការ​កើនឡើង​ចំនួន២១៧៣នាក់​ស្មើ៦,៦០ ភាគរយ។

ជាមួយគ្នា​នោះ​ពលរដ្ឋ​ខ្មែរ ​ដែល​ឆ្លងដែន​ខុសច្បាប់ ​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ​មាន​ចំនួន៦១១០៧នាក់ មាន​ស្ត្រី១៩៩៧៨នាក់ កុមារ​ចំនួន៤៧៧១នាក់ ចំនួន​នេះ​ថយ​ជាង​ឆ្នាំ២០១៤ចំនួន១៦៥០៦៧នាក់ ស្មើ៧២,៩៨%។

ពល​ខ្មែរ​ដែល​ថៃ​ចាប់បញ្ជូន មានការ​ថយចុះ តែ​ចំនួន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ហើយ​ស្លាប់​ចំនួន២១៣នាក់​ស្រី៥១នាក់ ដោយហេតុ​ការណ៍​ផ្សេង​មានការ​កើនឡើង៨៤នាក់​ស្មើ​និង៦៥,១២%៕

របាយការណ៍៖ ពលករខ្មែរ២១៣នាក់បានស្លាប់ដោយការចំណាកស្រុកក្នុងឆ្នាំ២០១៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់