បើតាម​របាយការណ៍​រប​ស់​ប៉ូលិសអន្តោប្រវេសន៍​បានឲ្យដឹងថាបច្ចុប្បន្ននេះ ​កម្ពុជា បានទទួល​ជនភៀសខ្លួន ៧៦ នាក់ ក្នុងនោះ មាន​ស្ត្រី ១៥ នាក់ ឲ្យ​ជ្រកកោន​រស់នៅ​ស្របច្បាប់ នៅ​កម្ពុជា​។ដែលរបាយការណ៍​នេះ ត្រូវបាន​លើកឡើងដោយលោកសុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦។​
ក្នុងសន្និបាត​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ លោកសុខ ផល​​ បាន​លើកឡើងរបាយការណ៍​រប​ស់​ប៉ូលិសអន្តោប្រវេសន៍​​ថា នៅពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា បានទទួល​ជនភៀសខ្លួន ៧៦ នាក់ ក្នុងនោះ មាន​ស្ត្រី ១៥ នាក់ ឲ្យ​ជ្រកកោន​រស់នៅ​ស្របច្បាប់ នៅ​កម្ពុជា​ដែល ជនភៀសខ្លួន​ទាំងនោះ មាន ៨ សញ្ជាតិ​។

បើតាមរបាយការណ៍ បញ្ជាក់ថា យោងតាម​អនុ​​ក្រឹត្យ​លេខ ២២៤ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី នីតិវិធី ក្នុងការ​ត្រួតពិនិត្យ​ទទួលស្គាល់​ផ្តល់​ឋានៈ​ជនភៀសខ្លួន ​ឬ​សិទ្ធិ​​ជ្រក​​កោន​​​ដល់​​ជនបរទេស​ និង​អនុ​ស្សាណៈ នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អូស្ត្រាលី ទាក់ទង​នឹង​ការតាំង​ទីលំនៅ​នៃ​ជនភៀសខ្លួន នៅ​កម្ពុជា ​រួមមាន​៖ ជនភៀសខ្លួន មាន ៨០ នាក់​ ​ស្រី ១៥ នាក់ មាន ៨ សញ្ជាតិ ក្នុងនោះ​ មាន​ជនជាតិ​ម៉ុង​តា​ញ៉ា ចំនួន ១៣ នាក់ និង​មកពី​សាធារណរដ្ឋ​ណូ​រូ​ចំនួន ៥ នាក់ ( ១ នាក់ បាន​វិល​ត្រឡប់​​ទៅ​ប្រទេស​ភូមា​វិញ ) និង ៣ នាក់ បានទទួល​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​។ បច្ចុប្បន្ន នៅសល់ ៧៦ នាក់ ស្រី ១៥ នាក់​។​

របាយការណ៍ បន្តថា អ្នក​សុំ​សិទ្ធិ​ជ្រក​​កោន​ចំនួន ២៧ នាក់ ស្រី ៨ នាក់ មាន ១០ សញ្ជាតិ​។ ជនជាតិ​ម៉ុង​តា​ញ៉ា​ ​ចូលមក​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់​មាន​ចំនួន ២៥៩ នាក់ វិលត្រឡប់​ទៅវិញ​ចំនួន ៦៩ នាក់​។ បច្ចុប្បន្ន​នៅសល់ ១៩០ នាក់ ស្រី ៥៧ នាក់ កំពុង​រស់នៅ​កម្ពុជា​។ ជនជាតិ​ម៉ុង​តា​ញ៉ា​ ​មកពី​ថៃ ឆ្លងកាត់​កម្ពុជា ដើម្បី​ធ្វើដំណើរ​ទៅ​វៀតណាម មាន​ចំនួន ១០ នាក់ ស្រី ៥ នាក់​។

 

 

 

របាយការណ៍៖កម្ពុជា បានទទួលជនភៀសខ្លួនឲ្យជ្រកកោនរស់នៅស្របច្បាប់ចំនួន៧៦ នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់