ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទ្រុងមាន់ធុនធំមួយគ្រឿងបានក្រឡាប់បះជើង ខណៈដែលបើក លឿនដល់ ចំណុចផ្លូវកោង ហើយ ជាន់ហ្វ្រាំងទាំង បង្ខំ ដែលហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង៤ និង២០នាទី រសៀលថ្ងៃទី០៦ ឧសភា ២០១៥ ស្ថិតនៅ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។

ប្រភពបានឱ្យដឹងថា រថយន្តធុនធំខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2J. 4990 បើកបរ ដោយជនពុំស្គាល់ឈ្មោះ ។

ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តខាងលើបានធ្វើដំណើរពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ ដោយមាន ដឹកទ្រុងមាន់ ពេញរថយន្ត និងមានមនុស្សជិះគ្នា៣នាក់ ក្នុងនោះ ២នាក់ជិះ ក្នុងកាប៊ីន និងម្នាក់ទៀត ជិះខាងក្រោយ លើទ្រង់មាន់ លុះមកដល់ ចំណុចកើតហេតុ ជាផ្លូវកោង ដោយសាររថយន្ត មានល្បឿនលឿន ពេកបត់មិនរួច អ្នកបើកបរ បានជាន់ហ្វ្រាំងបង្ខំ បណ្តាលឱ្យ រថយន្តក្រឡាប់ លើថ្នល់ជាតិតែម្តង។

ក្រោយពេលកើតហេតុ គេឃើញអ្នកជិះក្នុងកាប៊ីនរថយន្ត២នាក់ មិនមានរងរបួសនោះទេ ខណៈជិះលើ ទ្រុងមាន់ ខាងក្រោយ ដែលមានឈ្មោះជា មានទីលំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានរងរបួសធ្ងន់ធ្ងរ ហើយប្រញាប់ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា អ្នកជិះក្នុងរថយន្តទាំង២នាក់ មិនព្រមប្រាប់ពីអត្តសញ្ញាណនោះទេ តែបានដឹងថា ទាំង២នាក់ មានម្នាក់ជា អ្នកបើកបរបាន ប្រញាប់ដឹកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ចំណែករថយន្ត ត្រូវសមត្ថកិច្ចស្ទូច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក កំពង់ត្រឡាច ដើម្បីរង់ចាំ ការដោះស្រាយតាម នីតិវិធីច្បាប់ ៕



ប្រភព៖ កោះសន្តិភាព

រថយន្ត​ដឹកទ្រុងមាន់​បើក​លឿន ពេក​ដល់ ផ្លូវកោង​​បត់ អត់ទាន់​ ក្រឡាប់​ របួស​​ធ្ងន់​​ម្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់