ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ២ មុខបុរីកាំងម៉េង ឋិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ បណ្ដាលឲ្យមានមនុស្សយ៉ាងហោយណាស់មនុស្ស៦នាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកជាមួយរថយន្តសង្គ្រោះបន្ទាន់។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយសង្គ្រោះបន្ទាន់មណ្ឌលសុខភាពសៀមរាប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខអ្នកបើកបរឈ្មោះ បាន វណ្ណ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ​បើកបររថយន្តសង្គ្រោះបន្ទាន់ ស្នាក់នៅភូមិប៊ុនណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសធ្ងន់) និងអ្នករួមដំណើរទី១. ឈ្មោះ ប្រាក់ ហឿន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសធ្ងន់) ទី២. ឈ្មោះសុង ស្រីម៉ៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឃុំជាមួយ ប្រាក់ ហឿន (របួសស្រាល) ទី៣. ឈ្មោះសុខ ចិន្តា ភេទ​ស្រី​ អាយុ៤០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅភូមិឃុំជាមួយ ប្រាក់ ហឿន ទី៤. ត្រូវជាគ្រូពេទ្យឈ្មោះ ធឹម ចន្ធី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរពេទ្យ ស្នាក់ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(របួសស្រាល) ទី៥. ត្រូវជាគ្រូពេទ្យ ភេទស្រី ពុំស្គាល់អត្តសញ្ញាណ (របួសធ្ងន់) បច្ចុប្បន្នអ្នករងគ្រោះទាំងអស់បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យរុស្ស៊ីដោយធ្វើដំណើរពីលិចទៅកើត លុះមកចំណុចកើតហេតុ​បានជ្រុលចូលចំណែកផ្លូវ​រថយន្តបែនដឹកដីបណ្តាលអោយបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកដេវូ ប្រភេទដឹកដី ពណ៌ស ពាក់ស្លាក​លេខ 3C-0030 អ្នកបើកបរ​ពុំស្គាល់អត្តសញ្ញាណគេចខ្លួន​បាត់ពីកន្លែងកើតហេតុ ធ្វើដំណើរពីកើតទៅលិចបញ្ច្រាស់ទិសគ្នា។

ក្រោយកើតហេតុកម្លាំងជំនាញបានវាស់វែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញចាត់ការបន្តតាមច្បាប់៕

រថយន្តពីរគ្រឿងបត្របាក់គ្នាលាន់លឺដូចរន្ទះលើបណ្ដោយផ្លូវជាតិលេខ2

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់