កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ រថភ្លើងមួយខ្សែបានបុកទៅនឹងរថយន្តក្រុងមានកម្ពស់ពីរជាន់ដឹកអ្នកទេសចរណ៍នៅភាគកណ្តាលប្រទេសថៃបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសជាង៣០នាក់ដែលនេះយោងតាមឃ្លីបវីដីអូពីកាមរ៉ាសុវត្ថិភាព។

បើយោងតាមវីដីអូឃ្លីប ពីកាមរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា រថយន្តក្រុងត្រូវរថភ្លើងបុកហើយ អូសតាមបណ្តោយផ្លូវមុនពេលឈប់ហើយហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី០៣ខែមេសា នៅត្រង់ចំណុចផ្លូវដែកគ្មានរបាំងការពារពេលរថភ្លើងមកដល់ជិតទីក្រុងបាំងកក។
ដោយហេតុការណ៍រថភ្លើងមួយខ្សែបានបុកទៅនឹងរថយន្តក្រុងមានកម្ពស់ពីរជាន់ដឹកអ្នកទេសចរណ៍នៅភាគកណ្តាលប្រទេសថៃបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសជាង៣០នាក់។

ជាមួយគ្នានេះដែរសារព័ត៌មានបាងកកប៉ុស្តិបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុងស្លាប់នៅនឹងកន្លែង ចំណែកអ្នកដំណើរពីរនាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យដោយរបួសធ្ងន់។ នៅពេលនេះគេមិនទាន់ប្រកាសថាអ្នកទេសចរណ៍ពីរនាក់ស្លាប់នោះជាជនជាតិអ្វីនៅឡើយ។
សូមបញ្ជាក់ថារថយន្តក្រុងខាងលើបានដឹកអ្នកទេសចរណ៍ទៅកាន់កោះ សាមែត ខេត្តរ៉ាយ៉ុង ភាគ អាគ្នេយ៍នៃទីក្រុងបាំងកក។ ហេតុការគ្រោះថ្នាក់បែបនេះតែងតែកើតឡើងជាញឹកញាប់ដោយសារតែ ផ្លូវដែកនិងផ្លូវរថភ្លើងត្រង់ចំណុចប្រសព្វគ្នាគ្មានរបាំងការពារនោះទេ។
 

 

រថភ្លើងមួយខ្សែ បុក រថយន្តក្រុងស្លាប់ ៣នាក់ និងរបួសជាង ៣០នាក់នៅភាគកណ្តាលប្រទេសថៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់