ប្រមុរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១ខែកុម្ភៈកន្លងទៅនេះ បានចេញនូវបទបញ្ជាចំនួន៥ចំនុចដើម្បីប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន។គ្រឿងញៀន ដែលប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនទៀត ដែលទទួលរងគ្រោះដោយសារឥទ្ធិពល នៃបទឧក្រិដ្ឋគ្រឿងញៀន ហើយនៅដំណាក់កាលចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន បានរីករាលដាលគួរឱ្យព្រួយបារម្ភ ជាពិសេសក្នុងស្រទាប់យុវវ័យ ដោយបង្កឱ្យមានក្តីកង្វល់ ជារួមក្នុងសង្គមកម្ពុជា។

បទបញ្ជាទី៥ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននោះរួមមាន ទី១.អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញញៀន ក្រសួងមហាផ្ទៃ និង ក្រសួងស្ថាប័នពាក់ ត្រូវចាត់វិធានការរៀបចំ ធ្វើសកម្មភាពឲ្យបានសកម្មខ្លាំងងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំ ឲ្យមានការយល់ដឹងងពីការប៉ះពាល់ និងការចាកចេញពីឥទ្ធិពលគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុមគោលដៅងាយរងគ្រោះ តាមគ្រប់រូបភាព និងលទ្ធភាពរៀងៗខ្លួន។ ជាមួយនេះ ត្រូវជម្រុញលើកទឹកចិត្ត និងងបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គម ដៃគូពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន ចូលរួមសកម្មភាពឲ្យបានផុលផុស និងជាប្រចាំក្នុងការបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនទៅក្នុងកម្មវិធី និងសកម្មភាពផ្សេងៗរបស់ខ្លួន។

ទី២.អាជ្ញាធរជាតិប្រយុទ្ធប្រឆាំអគ្រឿងញៀន និងគណៈកម្មាធិការទទួលបបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអអ្នកញៀនគ្រឿងញៀន ត្រូវវចាត់ចចែងរៀបចំពង្រឹង លើកកំពស់សមត្ថភាព ការគ្រប់គ្រង ការផ្តល់សេវា គុណភាពសេវាវេជ្ជសាស្ត្រ និងរៀបបចំបង្កើត និងពង្រឹងយន្តការគាំទ្រដល់ដំណើរការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណគម្មទាំងសម្រាប់មណ្ឌលព្យាបាល បណ្តោះអានស្ន និងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់រៀបចំបង្កើតឲ្យមានការផ្តល់សេវាព្យាបាលពិរុទ្ធជន និងទណ្ឌិតដែលញៀនគ្រឿងញៀន ។ ក្រសួង អង្គភាព អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មន្ត្រីអនុវត្តច្បាប់ ត្រូវចូលរួមនិងគាំទ្រក្នុងកិច្ចការទាំងនេះ។

ទី៣.ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវវពង្រឹងបន្ថែមទៀតនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងផែនការប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបង្ការនូវវអំពើចោរលួច ចោរប្លន់ និងគ្រប់គ្រងបានននូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ ត្រូវវណែនាំដល់អអង្គភាពអនុវត្តច្បាប់ ឲ្យកសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងវិធានការបង្ការ និងវិធានការជំនាញសំដៅធ្វើការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពនៃការជ្រៀតចូល ការដឹកជញ្ជូនឆ្លងកាត់ ការផលិត ការដាំដុះ ការចម្រាញ់ ការស្តុកទុក ការជួញដូរ ការប្រើប្រាស់គ្រឿងងញៀន និងការត្រួតពិនិត្យសារធាតុគីមីផ្សំ ឲ្យមានប្រសិទ្ធភាពខ្ពស់ទៅតាមតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនេះ ត្រូវធ្វើការលើកកម្ពស់វិជ្ជាជីវៈ និងក្រមសីលធម៌ដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព។ ក្រសួងមហាផ្ទៃត្រូវពិនិត្យកែសម្រួលឡើងវិញជាបន្ទាន់អំពីរបៀបរបបការងារ ក្នុងការឃុំគ្រងពិរុទ្ធជន ទណ្ឌិត ក្នុងមណ្ឌលអប់រំ កែប្រែ ពិសេសកាត់ផ្តាច់ទំនាក់ទំនងរវាងមុខសញ្ញាខាងក្នុង និងខាងក្រៅមណ្ឌលអប់រំំ កែប្រែ។ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននត្រូវធ្វើការសម្របសម្រួល ចំពោះកិច្ចការទាំងអស់នេះ នឹងងត្រូវចូលរួមតាមដានក្នុងដំណើរការក្តីបទល្មើសគ្រឿងញៀន ដើម្បីប្រាកដថា ការផន្តាទោសសមស្របទៅនិងទំហំ នៃបទល្មើស និងមានប្រសិទ្ធភាពស្របតាមខ្លឹមសារ នៃច្បាប់ស្តីពីការត្រួតពិនិត្យតគ្រឿងញៀន។

ទី៤.អាជ្ញាធធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ត្រូវវពពង្រឹងយន្តការនិងតួនាទីដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងឆ្នាំ២០១៦ ដែលបានដាក់ចេញក្នុងសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀនទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បំពេញមុខតួនាទី ដឹកនាំរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦៦ សសរ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយត្រូវបង្កើតយន្តការ និងរៀបចំឲ្យមានមន្ត្រីទទួលខុសត្រូវច្បាស់លាស់ជាបន្ទាន់ ដើម្បីដឹកនាំតានដាន ត្រួតពិនិត្យការងារប្រយយុទ្ធប្រឆាំងគ្រឿងញៀន តាមភូមិសាស្ត្រនីមួយៗ ។

និងទី៥.អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ត្រូវធ្វើការតានដានបូកសរុប វាយតម្លៃ និងធ្វើរបាយការណ៍ពីលទ្ធផលជូនរាជរដ្ឋាភិបាល ដើម្បីមានមូលដ្ឋានដឹកនាំបន្តប្រកបដោយបប្ររសិទ្ធភាព។

សូមជម្រាបថា ការដាក់ចេញនូវបទបញ្ជាទាំង៥ចំណុចរបស់រដ្ឋាភិបាលបែបនេះ គឺស្របពេលបច្ចុប្បន្ននេះ ស្ថានភាណដែលពិភពលោក និងតំបន់កំពុងតែប្រឈមទៅនឹងនិន្នាការកើនឡើងនូវការផលិត ការចរាចរណ៍ និងតម្រូវការទីផ្សារប្រើប្រាស់គ្រឿងញៀននោះ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលទទួលរងគ្រោះដោយសារឥទ្ធិពលនៃបទឧក្រិដ្ឋគ្រឿងញៀន ហើយនៅដំណាក់កាលចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនបានរីករាលដាលគួរឲ្យព្រួយបារម្ភ ជាពិសេសកក្នុងស្រទាប់យុវវ័យ ដោយបានបង្កឲ្យមានក្តីកង្វល់រួមកក្នុងសង្គមកម្ពុជា។

រដ្ឋាភិបាលដាក់ចេញនូវបទបញ្ជា៥ចំណុចដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់