ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ពីម៉ោង២២៖០០ ដល់ម៉ោង០២៖០០យប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តន៍ សកម្មភាពស្វែងរកទឹកធ្លាយ នៅ ក្នុងខណ្ឌជ្រោយចង្វារ ចំការមន ទួលគោក និងខណ្ឌមានជ័យ ។នេះបើយោងតាមសេចជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងែទី០៥មេសានេះ។

បើយោងតាមសេចជូនដំណឹង មួយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញនៅថ្ងែទី០៥ខែមេសាឆ្នាំ២០១៦បានឪ្យដឹងថារដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានឲ្យដឹងថា ខណ្ឌទាំង៤ដែលត្រូវអនុវត្តន៍ សកម្មភាពនេះ រួមមាន ខណ្ឌជ្រោយចង្វារ ចំការមន ទួលគោក និងខណ្ឌមានជ័យ ក្នុងគោលបំណងកាត់បន្ថយទឹក បាត់បង់ឲ្យនៅកម្រិតទាប ក្នុងផ្ទៃសេវា ទាំងមូល គឺសំដៅទៅលើការបង្កើន សេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាបញ្ជៀសនូវការខូចខាត រាល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

សេចក្តីជូនដំណឹងក៏បញ្ជាក់ទៀតថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមនិងជឿជាក់លើស្មារតីសហការយោគយល់អធ្យាស្រ័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលអនុវត្តការងារនេះ និង សំណូមពរដល់គ្រប់ស្ថាប័នអាជ្ញាធរដែនដី ឬអង្គភាពមានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ជួយសំរួលដល់មន្ត្រីជំនាញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តការងារដោយអនុគ្រោះ។

 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តន៍ សកម្មភាពស្វែងរកទឹកធ្លាយ នៅ ក្នុងខណ្ឌចំនួន៤

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់