(ភ្នំពេញ)៖ រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពីគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា។ 

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ​បានប្រកាស​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្ខាសាលា​លើ​សេចក្តីព្រាង​សហជីព ដើ​ម្ប​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បា់​ស្តីពី​សហជីព ក្រោម​អធិបតីភាព​សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ នៅ​វិមាន​រដ្ឋសភា​។​

​សេចក្តីជូនដំណឹង​រប​ស់អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែមីនា ឲ្យ​ដឹងទៀតថា សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ព្រឹទ្ធសភា មួយ​​ចំនួន​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពីសហជីព ដែលមាន ១៧​ជំពូក និង​១០០​មាត្រា ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥។ សេចក្តីព្រាងច្បាប់នេះ មាន​គោលបំណង ទី​១) ​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ទី​២) ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​ធានា​នូវ​សិទ្ធិសេរីភាព​ក្នុង​ការចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក ក្នុង​គោលបំណង​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​៕

 

 

 

 

រដ្ឋសភា គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព នៅថ្ងៃទី៩ ខែមីនា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់