រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា ប្រពៃណី ល្អបំផុត ដែលថ្នាក់ដឹកនាំប្រទេស ឬ ប្រមុខរដ្ឋាភិបាល នៅគ្រប់ប្រទេស មានកម្មវិធីក្នុង១ឆ្នាំជួបអ្នកកាសែតម្តង ដើម្បីជួបសំណេះសំណាល​ ជជែកការងារក្រៅពី នាយករដ្ឋមន្រ្តីធ្វើសន្និសីទ ការសែត ឬកម្មវិធីអ្វីផ្សេងៗនោះ គឺជាការជួបគ្នា ដោយធម្មតា ។ លោករដ្ឋមន្រ្តីលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៦។

​លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវកាញារីទ្ធបានលើកឡើងថាលោកមានបំណង ចង់យកថ្ងៃដែល​ សម្តេចហ៊ុនសែន ឡើងធ្វើជានាយករដ្ឋមន្រ្តី ដំបូងពោល គឺថ្ងៃទី១៤មករាដែលរដ្ឋសភា បានអនុម័តិឲ្យសម្តេច ឡើងធ្វើជានាយករដ្ឋមន្រ្តីដើម្បីជួបជាមួយ អ្នកសារព័ត៌មាន ប៉ុន្តែមិនទាន់ប្រាកដ នៅឡើយទេ គឺសុំយោបល់ឯកភាពពីសម្តេចតេជោ ជាមុនសិន ព្រោះសម្តេចរវល់ច្រើន”។
ទាក់ទិននឹងការសុំជួប ជាមួយនាយករដ្ឋមន្រ្តី១ឆ្នាំម្តង របស់អ្នកសារព័ត៌មាននេះ  លោករដ្ឋមន្រ្តី ពន្យល់ថា ជាប្រពៃណីមួយល្អបំផុត ដែលថ្នាក់ដឹកនាំប្រទេស ឬ ប្រមុខរដ្ឋាភិបាល នៅគ្រប់ប្រទេស មានកម្មវិធីក្នុង១ឆ្នាំជួបអ្នកកាសែតម្តង ដើម្បីជួបសំណេះសំណាល​ ជជែកការងារក្រៅពី នាយករដ្ឋមន្រ្តីធ្វើសន្និសីទ ការសែត ឬកម្មវិធីអ្វីផ្សេងៗនោះ គឺជាការជួបគ្នា ដោយធម្មតា ។

ដោយលោករដ្ឋមន្រ្តីបញ្ជាក់ថា នឹងចាប់ផ្តើមពីឆ្នាំ២០១៧​ តទៅ(ភ្ជួរស្រែទាន់ក្តៅដី) រង់ចាំតែចម្លើយយ់ព្រមពី សម្តេចនាយករដ្ឋមន្រ្តី តែប៉ុណ្ណោះ ។

ក្នុងនោះដែរលោក បញ្ជាក់បន្ថែមថា កម្មវិធីនេះ សម្តេច មាន បំណងជាយូមកហើយ តែលោកគិតថាពេល ធ្វើទៅខ្លាចគេថា ជាការទិញទឹកចិត្តអ្នកសារព័ត៌មាន ។ កម្មវិធីជួបជាមួយ អ្នកកាសែតនេះ មិនអាចបើកជាចំហរបានទេ គឺត្រូវជ្រើសរើសអ្នក តំណាងអង្គភាព ឬស្ថាប័ន ព្រោះអ្នកកាសែតយើងមានច្រើន ម៉្យាងចង់រកកន្លែងមួយ​ ងាយស្រួលទទួលទានស្រួល ក្នុងការជជែក ពិភាក្សាគ្នា ដូចជាបងប្អូននិងគ្នា។

លោក ខៀវ កាញារីទ្ធ ឪ្យដឹងទៀតថា ពេលនោះសម្តេចនាយករដ្ឋមន្រ្តី​ អាចជជែកគ្នាដោយ ភាពស្និតស្នាល នឹងបានដឹងពីការលំបាក និងភាពងាយស្រួល របស់អ្នកកាសែត អាចនិយាយបានថា យើងទុកខោអាវនាយករដ្ឋមន្រ្តី ទុកខោអាវអ្នកកាសែតជុំគ្នា ជាខ្មែរតែមួយ និយាយគ្នាលេង ដោយក្តីសប្បាយរីករាយ។

សូមបញ្ជាក់ថា ការលើកឡើងរបស់ រដ្ឋមន្រ្តី ខៀវកាញារីទ្ធបែបនេះក្រោយពិធីទទួលពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពី សហព័ន្ធផ្សព្វផ្សាយព័ត៌មាន អាស៊ានកាលពីព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៦។

 

 

 

 

 

រដ្ឋមន្រ្តី ក្រសួងព័ត៌មានថា ប្រពៃ បំផុត ដែលថ្នាក់ដឹកនាំប្រទេស មានកម្មវិធីជួបអ្នកកាសែតក្នុង១ឆ្នាំ ម្តង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់