(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការ រត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាម។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេច​បង្កើត​គណៈ​កម្ម​ការបង្ក្រាប​កា​ររ​ត់​ពន្ធ​ឈើ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដោយមាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​។ នេះ​បើយោងតាមសំណេរនៅលើហ្វេសបុករបស់​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ។​

ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការ រត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាម។ ការព្រមាននេះ បាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

របៀបវារៈ​ដែល​ត្រូវ​លើក​មក​ពិភាក្សា​នាពេលនេះ រួមមានៈ​ ១- សេចក្តីព្រាង​អនុ​ក្រិ​ត្យ ស្ដីពី​ការ​គ្រប់​គ្រប់​លើ​ការវាស់វែង និង​ការផលិត​ផែនទី និង​លើ​អជីវ​កម្ម​វាស់វែង និង​ការផលិត​ផែនទី​។​ ២- សេចក្តីព្រាង​អនុ​ក្រិ​ត្យ ស្ដីពី ការគ្រប់គ្រង​សំណល់​បរិក្ខា​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ។​ និង៣- បញ្ហា​ផ្សេងៗ។

តែយ៉ាងណា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមករានេះ បានចុចចំពោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើរួមមាន៖ ឧកញ៉ា លឹម ប៊ុណ្ណ និង ស៊ឹង សំអុល ជាដើម។  ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ និង អភិបាលស្រុកមេមត់ ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរ នាក់នេះ  ប្រសិនបើមិនចង់ជ្រុះស័ក្តិ។

សូមបញ្ជាក់ថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ ក៏ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន យកមកផ្សព្វផ្សាយបន្តលើទំព័រ Facebook  របស់លោក ផងដែរ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចមកបញ្ជាក់យ៉ាងដូច្នេះថា « សម្តេចតេជោចេញបញ្ជាឲ្យបិទច្រករត់ពន្ធ ឈើ ទៅវៀតណាម ពិសេស លោកបានស្រង់សម្តីកាសែតដែលលើកឡើងពីករណី ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង ស៊ឹង សំអុល ដែលកាងដឹកឈើ។ ដោយលោកចេញបញ្ជាឲ្យ ឯកឧត្តម ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ ទទួលធ្វើអោយបាន បើមិនចង់អស់បុណ្យសក្ដិ»។

ក្រៅពីនេះ ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០១៦ នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​គណៈ​កម្ម​ការបង្ក្រាប​កា​ររ​ត់​ពន្ធ​ឈើ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដោយមាន​លោក សៅ សុខា ជា​ប្រធាន​។ ​

​លោក ខៀវ កាញារីទ្ធ ដែល​កំពុង​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​តាម​សំនើ​របស់​សម្តេច​ក្រឡាហោម ស ខេង សម្តេច​តេ​ជោ បាន​បង្កើត​គណៈកម្មកា​រ​បង្ក្រាប​ការរត់​ឈើ​ទៅ​វៀតណាម ដោយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន អគ្គ​ស្នងការរង​នគរបាល ជា​អនុប្រធាន គ្រប់​អភិបាលខេត្ត​ជាប់​ព្រំដែន និង​អភិបាល​ខេត្តកំពង់ចាម​។ សម្តេច​ប្រគល់​ឧ​ទ្ធ​ម្ភា​ចក្រ​ពីរ​គ្រឿង សំរាប់​ប្រតិបត្តិការ​”៕​

សំណេរទាំងស្រុងពីទំព័រហ្វេសបុក របស់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៖

1512016102916fd00002

 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សម្ដេចតេជោ បញ្ជាឲ្យបិទច្រករត់ពន្ធឈើ និងបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើ ទៅវៀតណាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់