រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក​ខៀវកាញារឹទ្ធបាន​លើកឡើងថាហ្វេ​ស​ប៊ុ​កជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ក៏​សាមញ្ញ ងាយស្រួល ឆាប់រហ័ស​ទាន់​ចិត្ត នៅទីណា ពេលណា​ក៏បានតែជាមួយគ្នានោះលោកក៏បានបញ្ជាក់ដែរថាហ្វេ​ស​ប៊ុ​កក៏មាន​ជ្រុង​អវិជ្ជមាន​របស់​វា​ដែរ​ដោយអ្នកលេង​ហ្វេ​ស​ប៊ុ​ក មួយចំនួន ដែលមាន​ចរិតលក្ខណៈ​ជ្រុលនិយម​និង​អសីលធម៌បាន​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​វេទិកា​ញុះញង់​អុជអាល ជេរប្រមាថ បំផ្លើស បំភ្លៃ​មូល​បង្កាច់​ខុស​ការពិត ប្រើ​រូបភាព​កាត់ត តម្លើង​រូប​រចនា​បន្ថែម ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក​ខៀវ កាញារឹទ្ធិ បានលើកឡើងថាបណ្តាញ​ទំនាក់ទំនង​សង្គម ជាពិសេស ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​មធ្យោបាយ​ក៏​ពេញនិយម សម្រាប់​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ ចាប់​តាំង​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ អ្នកលក់ដូ អាជីវករ អ្នក​ជំ​នូ​ញ​ធំៗ កម្មករ សិស្ស និស្សិត បញ្ញវ័ន្ត មន្ត្រីរាជការ រហូតដល់​អ្នកនយោបាយ ដែល​កំពុងតែ​ច្បាម​យក​ហ្វេ​ស​ប៊ុ​ក ធ្វើជា​ឧបករណ៍​ឃោសនា ដ៏​មុត​ស្រួច​របស់ខ្លួន ក្នុងការ​អូសទាញ​អ្នកគាំទ្រ និង​វាយប្រហារ​លើ​គូប្រជែង​របស់ខ្លួន​។

ក្នុងនោះលោករដ្ឋមន្ត្រីក៏បាន​បន្តថា ​ហ្វេ​ស​ប៊ុ​ក ក៏មាន​ជ្រុង​អវិជ្ជមាន​របស់​វា​ដែរ​ដោយ អ្នកលេង​ហ្វេ​ស​ប៊ុ​ក មួយចំនួន មាន​ចរិតលក្ខណៈ​ជ្រុលនិយម​និង​អសីលធម៌ បាន​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​វេទិកា​ញុះញង់​អុជអាល ជេរប្រមាថ បំផ្លើស បំភ្លៃ​មូល​បង្កាច់​ខុស​ការពិត ប្រើ​រូបភាព​កាត់ត តម្លើង​រូប​រចនា​បន្ថែម ។

លោកបញ្ជាក់ថា ​លក្ខណៈ​អសីលធម៌ អាសអាភាស​សព្វបែបយ៉ាង ឆ្លង​ផុតពី​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ឈានចូល​បទល្មើស​បរិ​ហារ​កេរ្តិ៍ ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ បាត់បង់​អស់​សេចក្តី​ថ្លែ​ថ្នូរ បន្ទាបបន្ថោក​ដល់​ប្រពៃណី​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ដែល​ទង្វើ​ទាំងអស់នេះ បានធ្វើ​ឲ្យ​មាន​ភាព​ច្រ​បូល​ច្របល់ ប្រេះឆា​ដល់​សង្គមជាតិ បែកបាក់​សាមគ្គី​ជាតិ​ផ្ទៃក្នុង និង​សាមគ្គី​អន្តរជាតិ ដែល​ច្បាប់​មិនអាច​លើកលែង​បាន​”​។​
​លោក​រដ្ឋមន្ត្រី​ថា ជាក់ស្តែង​បុគ្គល​មួយចំនួន ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បែបនេះ កំពុងតែ​ជាប់ពន្ធនាគារ​ជា​បន្តបន្ទាប់ តាម​អំណាច​នៃ​ច្បាប់​ជា​ធរមាន​។

លោក​រដ្ឋមន្រ្តីបន្ថែម​ ថា ហ្វេ​ស​ប៊ុ​ក ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ក៏​សាមញ្ញ ងាយស្រួល ឆាប់រហ័ស​ទាន់​ចិត្ត នៅទីណា ពេលណា​ក៏បាន​។ គ្រាន់​តែមាន​ទូរស័ព្ទ​ទំនើប​មួយ (Smart Phone) គេ​អាច​បញ្ជូន និង​ចែកចាយ​ទិន្នន័យ​ឲ្យ​គ្នា​ទៅវិញទៅមក បាន​យ៉ាង​ឆាប់រហ័ស​បំផុត ទាំង​អក្សរ សំឡេង រូបថត រូប​វីដេអូ និង​អាច​ទូរស័ព្ទ​រកគ្នា មើលឃើញ​ទាំង​រូប និង​សំឡេង​ជាក់ស្តែង ដោយ​មិន​អស់​លុយ​ទៀតផង​។ ដូច្នេះ មន្ត្រី​យើង​ទាំងអស់​ត្រូវតែ​ចេះ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បញ្ជូន និង​ចែកចាយ​ព័ត៌មាន ឲ្យ​គ្នា​ទៅវិញទៅមក​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។ គេ​អាច​សន្ទនា​គ្នា​តាមរយៈ​ឆាត ដោយ​មិន​ឲ្យ​អ្នកណា​ដឹងបាន​ក្រៅពី​សាមីខ្លួន​ទាំងសងខាង​។

សូមបញ្ជាក់ថាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក​ខៀវ កាញារឹទ្ធដូច្នេះបានធ្វើឡើង ក្នុងឱកាស

​សន្និបាត បូកសរុប​ការងារ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ភារកិច្ច​ឆ្នាំ​២០១៦ ​នៅ​ទីស្តីការក្រសួងកាលពី​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៦ ​។​

រដ្ឋមន្ត្រី ខៀវកាញារឺទ្ធិ៖បណ្តាញសង្គមហ្វេសប៊ុក ជាប្រភពពត៌មានងាយស្រួល  រហ័សទាន់ចិត្តតែក៏មានជ្រុងអវិជ្ជមានរបស់វាដែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់