រដ្ឋមន្ត្រី​​ក្រសួងព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​រំឭក​ពី​ការ​ជាប់ពន្ធនាគារចំពោះ​អ្នកសារព័ត៌មានដែលស្រឡាញ់​ស្លាក​លេខ​​Press ដោយលោកបញ្ជាក់ថាបើ​នគរបាល​ចាប់ មិនមែន​ពិន័យ​ទេ។លោករដ្ឋមន្ត្រីលើកឡើងបែបនេះ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​។

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ខៀវ កាញារីទ្ធបាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ឆ្នាំ២០១៦ថា​”រំឭក​អ្នក​ស្រឡាញ់​ស្លាក​លេខ​Press បើ​នគរបាល​ចាប់ មិនមែន​ពិន័យ​ទេ តែ​គឺ​គុក​​“។​

ដែលនេះលោកបាន​រំឭក​ពី​ការ​ជាប់ពន្ធនាគារនេះចំពោះ​អ្នកសារព័ត៌មាន ទាំងឡាយណាដែល​នៅតែ​បន្ត​យក​តួនាទី​របស់​ខ្លួនទៅ​ប្រើប្រាស់​ជា​មធ្យោបាយសម្រាប់​បិទបាំង​លើ​ប័ណ្ណ​សម្គាល់​យាន្ត​យន្ត រំលោភ​តួនាទី​រាជការ​សាធរណៈ។​

ដោយកន្លង​ទៅ​គេ​ប្រទះឃើញ អ្នកសារព័ត៌មាន​មួយចំនួនបាន​ប្រើប្រាស់​ស្លាក​លេខ​Press ជា​មធ្យោបាយ សម្គាល់​យានយន្តរបស់ខ្លួន ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​នានា​។ ករណី​នេះ​ធ្វើឲ្យ​សាធារណជន​ខ្លះ​យល់ច្រឡំ​ថា ស្លាក​លេខ​Press នេះ ជា​ស្លាក​លេខ​ស្របច្បាប់ ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។​

សូមបញ្ជាក់ថាមាត្រា​៧៩​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែង​ថា ជន​ណា​ក្លែង​ប័ណ្ណ​បើកបរ បណ្ណសំ​គាស់​យានយន្ត ស្លាក​លេខ​សម្គាល់​យានយន្ត ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដែល​ចេញ​ដោយ​រាជការ​សាធារណៈត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំតាម​បញ្ញត្តិ​មាត្រា​៦២៩​នៃ​ក្រម​ព្រហ្មទណ្ឌ។​

រដ្ឋមន្ត្រីខៀវ កាញារីទ្ធ ៖អ្នកស្រឡាញ់ស្លាកលេខPressនគរបាលចាប់ មិនមែនពិន័យទេ តែគឺគុក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់