កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញារីទ្ធបានមានប្រសាសន៍ថាក្រសួងព័ត៌មានបានថ្លែងថាកុមារកំព្រាទាំងអស់មិនត្រូវអស់សង្ឃឹមឡើយ ហើ​យត្រូវឧស្សាព្យាយាម ខិតខំរៀនសូត្រឱ្យបានពូកែព្រោះថាកុមារកំព្រាក៏អាចក្លាយជា ម​ហាសេដ្ឋី ឬមានឋានៈខ្ពង់ខ្ពស់បានដែរនៅពេលអនាគត។

ក្នុងពិធីជួបសំណេះសំណាល និងរៀបចំអាហារ​ថ្ងៃត្រង់ឱ្យ​កុមារពិការ​ភ្នែក គ-ថ្លង់ នៃអង្គការ​​គ្រួសារ​ថ្មី និងកុមារ​កំព្រា​នៃមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានថ្លែងថា ជាក់ស្តែងឧកញ៉ា មហា សេដ្ឋី និងអ្នកមានឋានៈខ្ពង់ខ្ពស់មួយចំនួន​នាពេ លបច្ចុប្បន្ន គឺចេញមកពីកុមារកំព្រា ដែលពួក គាត់បានព្យាយាម ខិតខំរៀនសូត្រ និង​តស៊ូចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលកាល នោះម្នាក់ៗគ្មានអ្វីទាំងអស់ មានតែបាតដៃ ទទេ តែដោយសារការព្យាយាមតស៊ូ និងខិតខំប្រឹងប្រែងរៀនសូត្ររហូតបានក្លាយជាឧកញ៉ា មហាសេដ្ឋីនិងមានឋានៈខ្ពង់ខ្ពស់​ដល់សព្វថ្ងៃនេះ។

លោករដ្ឋមន្រ្តីបានបន្តទៀតថា នៅពេលយើងមានចំណេះវិជ្ជាខ្ពង់ខ្ពស់ យើងអាច ជួយខ្លួនឯង ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ជាពិសេសចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម ជាតិឱ្យកាន់តែរីកចម្រើនបានថែមទៀត។បន្ថែមរដ្ឋមន្រ្តីក៏បានកោត សរសើរចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកពា​ក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការជួយអប់រំ បង្ហាត់បង្រៀនដល់ក្មួយៗ ពិការ និង​កុមារកំព្រាទាំងអស់ ឱ្យមានចំណេះដឹង ហើយក្លាយ ជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ និងកោតសរសើរចំពោះក្មួយៗកុមារពិការ និងកំព្រាទាំង អស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដោយទទួលបាន លទ្ធផលល្អក្នុងការសិក្សា។

នៅក្នុងពិធីជួបសំណេះសំណាល និងអាហារថ្ងៃត្រង់នោះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងសហការីនិងសប្បុរសជននានាក៏បានចូលរួមវិភាគទាន ទិញជាសម្ភាររបស់ប្រើប្រា​ស់ និងផ្តល់ថវិកាមួយចំនួន ដល់មជ្ឈមណ្ឌលកុមារពិការភ្នែក គ ថ្លង់កំពង់ចាម នៃអង្គការគ្រួសារថ្មី និងកុមារកំព្រាគ្មានទីពឹងខេត្តកំពង់ចាម ដើម្បីបន្តការងារប្រចាំថ្ងៃជាបន្តទៀត ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានជម្រុញឲ្យ កុមារកំព្រាទាំងអស់ត្រូវឧស្សាព្យាយាមខិតខំរៀនសូត្រឱ្យបានពូកែ ហើយកុំអស់សង្ឃឹម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់