រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​កម្ពុជាលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបាន​ដាស់តឿន​ឯកអគ្គរាជទូត​និង​អគ្គ​កុងស៊ុលនៅក្រៅ​ប្រទេស​កុំ​ចាំតែ​មានការ​ណែនាំ​ពី​ក្រសួង ត្រូវ​មានគំនិត​ផ្តួចផ្តើម​អោយបាន​ច្រើន​​ក្នុងការ​ផ្សព្វផ្សាយ​ពីស​ភាព​ការ​ពី​ប្រទេស​កម្ពុជា​ទៅ​បរទេស និង​តាម​​ដាន​សភាព​ការ​ក្នុងប្រទេស ក៏ដូចជា​នៅក្នុង​ប្រទេស​ដែល​ស្នាក់នៅ ឬ​ក្នុង​​តំបន់​។​
ជាមួយគ្នានោះលោក​បាន​រិះគន់ថា “​រយៈ​កន្លងមក លោក​សូម​អា​ធ្យា​ស្រ័យ និយាយ​គ្នា​អោយចំៗ​ទៅ ឯកអគ្គរាជទូត​យើង​នៅ​បរទេស ហាក់ដូចជា​ទៅ​សម្រាប់តែ​សន្សំ​លុយ មាន​ភាព​ស្រួល មាន​អ្នក​​ធ្វើ​បាយ មាន​អ្នក​បើកឡាន កន្លែង​​ស្នាក់នៅ​ល្អ ការងារ​តិច សូម​អធ្យាស្រ័យ ដោយលោក​សូម​និយាយ​អោយ​ត្រង់​”​។​

សូមបញ្ជាក់ថាការលើកឡើងរបស់លោកហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិដាស់តឿនបែបនេះសំដៅទៅលើឯកអគ្គរាជទូត​កម្ពុ​ជា​​នៅក្រៅ​ប្រទេស​មាន​ចំនួន​២៦ និង​អគ្គ​កុងស៊ុល​មាន​ចំនួន​៨ផងនោះ។

 

រដ្ឋមន្ត្រីការបរទេសដាស់តឿន ទូតនិងអគ្គកុងស៊ុលនៅក្រៅប្រទេស កុំចាំតែមានការណែនាំពីក្រសួង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់