រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកហោ ណាំហុង បានថ្លែងថា ប្រទេសចិន នឹងជួយឲ្យពលរដ្ឋកម្ពុជាដែលរស់នៅតាមទីជនបទមានជីវភាពធូធារ។មានជីវភាពធូធារ តាមរយៈការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងប្រទេសចិន ឲ្យមានការរីកចម្រើនទ្វេរដង។
ការថ្លែងរបស់លោកហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បែបនេះ គឺធ្វើឡើងនៅថ្ងៃទី៣ខែកុម្ភៈនៅព្រលានយន្តហោះអន្តរជាតិ មុនពេលដែលលោកចេញដំណើរទៅកាន់ប្រទេសចិន ដើម្បីទៅចូលរួមកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលរវាងកម្ពុជានឹងចិន។

លោកហោ ណាំហុង បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនោះ កម្ពុជា និងចិន និងជម្រុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខនេះ។ចំពោះការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននេះ ប្រទេសចិននិងទិញដំណាំកសិផលពីប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងនោះរួមមានដូចជា ដំណាំម្រេច ម្សៅមីស្ងួត កៅស៊ូក្រែបនិងស្ករជាដើម។ការទិញនូវដំណាំកសិផលទាំងអស់នេះហើយ ដែលនឹងជួយជម្រុញជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទ មានការលក្ខណៈល្អប្រសើរ។

ក្រៅពីនេះលោកហោ ណំាហុង បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នាពេលនេះមិនជាប់ពាក់ព័ន្ធបញ្ហាប្រទេសមហាអំណាចនោះទេ ហើយថា កម្ពុជាមិនមាននិន្នាការលំអៀងខ្លាំង ទៅរកប្រទេសណាមួយនោះទេ។

សូមបញ្ជាក់ឡើងវិញថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេចិននាពេលនេះ គឺដើម្បី ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដើម្បីអនុវត្តន៍ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានឹងចិន។

រដ្ឋមន្ត្រីការបរទេសកម្ពុជាថាប្រទេសចិននឹងជួយធ្វើឲ្យពលរដ្ឋកម្ពុជា នៅតាមជនបទមានជីវភាពល្អប្រសើរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់