អង្គការ WCS បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី១៧​សីហា​ថា ក្រុម​អ្នក​ជំនាញ​មកពី​សាកល​វិទ្យាល័យ​ក្យូតូ ប្រទេស​ជប៉ុន និង​អង្គការ​ WCS បាន​រកឃើញ​ថនិកសត្វ​មាឌ​ធំ ចំនួន ៣០​ប្រភេទ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែ​បនៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា។

ជីវចម្រុះ​ថត​ជាប់ នៅក្នុង​ម៉ាស៊ីន​ថតរូប​ស្វ័យប្រវត្តិ បង្ហាញ​ថា​ដែន​ជម្រក សត្វព្រៃ​ឆែប​ដែលជា​ផ្នែកមួយ​នៃ​បណ្តុំ​ព្រៃ​ល្បោះ​ធំ​ជាងគេ និង​តភ្ជាប់​គ្នា នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការ​អភិរក្ស​ប្រភេទ​ថនិក​សត្វ​ទាំងអស់​នេះ។

អង្គការ WCS កំពុង​ធ្វើការ​រួមគ្នា​ជាមួយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ដើម្បី​ថែរក្សា និង​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ចាប់តាំង​ពីឆ្នាំ១៩៩៩​មក ហើយ​ទទួល​បាន​ជោគជ័យ​ក្នុងការ​កាត់​បន្ថយ​ការ​បាត់បង់​ព្រៃឈើ ការ​ការពារ​សត្វព្រៃ និងការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​សហគមន៍៕

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់