អាកាសធាតុ​ត្រជាក់​កំពុង​វាយប្រហារ​ទូទាំង​អាស៊ី និងលោកខាងលិចដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៨៥​នាក់​នៅ​កោះ​តៃវ៉ាន់ និង​នាំអោយ​ជាប់​ដំណើរ​អ្នក​ទេស​​ចរ​ប្រមាណ​៦០.០០០​នាក់​នៅ​កូរ៉េ​ខាងត្បូង​ រីឯភាគខាងកើត សហរដ្ឋអាម៉េរិកវិញ យ៉ាងហោចណាស់ មនុស្ស២៩នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហារ​ដោយព្យុះព្រិល។

សារព័ត៌មាន​តៃវ៉ាន់​បាន​រាយការណ៍​ការស្លាប់​មនុស្ស​យ៉ាង​តិច​៨៥​នាក់ និង​នាំអោយ​ជាប់​ដំណើរ​អ្នក​ទេស​​ចរ​ប្រមាណ​៦០.០០០​នាក់​នៅ​កូរ៉េ​ខាងត្បូង ដោយមូលហេតុនោះគឺមក​ពី​ការ​ខ្វះ​កំដៅ និង​ជម្ងឺ​បេះដូង ក្រោយ​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ភ្លាមៗ​កាលពីចុង​សប្តាហ៍​។​ក្នុងពេល​ជាមួយគ្នានោះ ការធ្លាក់​ព្រិល​ខ្លាំង​បាន​បង្ខំ​អោយ​បិទ​អាកាសយានដ្ឋាន​នៅ​កោះ​កម្សាន្ត​ជេជូរ​បស់​កូរ៉េខាងត្បូង​។​នៅអាស៊ីអាកាសធាតុ​ត្រជាក់​ក៏​វាយប្រហា​រកោះ​ហុងកុង ចិន​ខាងត្បូង និង​ជប៉ុន​ផងដែរ​។​

ងាកមកសហរដ្ឋអាម៉េរិកវិញ យោងតាមទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយកាលពីម្សិលមិញពោល​គឺថ្ងៃទី២៥មករាថាពលរដ្ឋរាប់លាននាក់ ដែលរស់នៅតំបន់ភាគខាងកើត សហរដ្ឋអាម៉េរិក រងនូវឥទ្ធិពល​ខ្យល់ព្យុះព្រិល យ៉ាងចាស់ដៃ ពោលគឺជាខ្យល់ព្យុះ ដែលកើតឡើងខ្លាំងក្លា នៅដើមឆ្នាំថ្មី២០១៦នេះ។

រដ្ឋចំនួន៥ នៅសហរដ្ឋអាម៉េរិក រងនូវផលប៉ះពាល់ ដោយសារព្យុះព្រិល ដែលមានកំរ៉ាស់ ៩១សង់ទីម៉ែត្រ ហើយបច្ចុប្បន្ននេះ ពលរដ្ឋនៅក្នុងតំបន់រងគ្រោះ កំពុងធ្វើការសម្អាតផ្ទាំងទឹកកក ដែលបានកក។

នៅតាមដងវិថី ការធ្វើចរាចរណ៍នៅ ជួបការលំបាកស្ទើរគ្រប់កន្លែង បន្ទាប់ពីព្យុះព្រិល បង្កឡើងក្នុងអំឡុង សប្តាហ៍មុននេះ។ ចំណែកឯ ជើងហោះហើរ ជាច្រើនក៏ត្រូវលុបចោលដែរ។

រហូតមកដល់ថ្ងៃចន្ទនេះ សាលារៀន និងមន្ទីរការងារសាធារណៈ នៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានបិទទ្វារនៅឡើយទេ។តាមរបាយការណ៍ បានបញ្ជាក់ថា ព្យុះព្រិលបានបង្កឡើង កាលពីថ្ងៃសុក្រ ហើយអ្នកស្លាប់មាន រហូតដល់ ២៩នាក់ ក្នុងនោះមាន គ្រោះថ្នាក់ចរាចរណ៍ ជាតិពុលចេញពីកាបូនអុកស៊ីត និងគាំងបេះដូង។

គួរជម្រាបជូនថាអ្នក​ស្លាប់​នៅ​តៃវ៉ាន់ ត្រូវបានអ្នកសារព័ត៌មានប្រទេសកោះមួយនេះ​​និយាយថា ភាគច្រើន​ជា​មនុស្ស​ចាស់​ដែល​រស់នៅ​តំបន់​ខាងជើង ដូចជា​តៃ​ប៉ិះ​និង​តាវ​យួន​។​តំបន់​ទាំង​​ពីរ​នេះ​មាន​មនុស្ស​ស្លាប់​៦៦​នាក់​។​១៦​នាក់​ទៀត​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​នៅ​ក្រុង​កាវ​ស្យ៊ុ​ង​។​សីតុណ្ហភាព​នៅ​ក្រុង​តៃប៉ិះ​បាន​ចុះ​ដល់​៤​អង្សា​សេ​កាលពី​ថ្ងៃអាទិត្យ និង​ផ្ទះ​ជាច្រើន​នៅ​តៃវ៉ាន់​ខ្វះ​ឧបករណ៍​កំដៅ​៕

យ៉ាងតិច៨៥នាក់នៅ តៃវ៉ាន់ និង២៩នាក់ នៅអាម៉េរិកស្លាប់ដោយអាកាសធាតុត្រជាក់ជាមួយព្យុះព្រិល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់